ប្រធានសហព័ន្ធបាល់ទាត់ពិភពលោកទស្សនៈកិច្ចនៅអ៊ុយហ្កង់ដា

អ៊ុយហ្កង់ដាៈ លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក បានមកដល់ប្រទេស អ៊ុយហ្កង់ដាហើយកាលពីល្ងាចថ្ងៃសុក្រ ហើយចាប់ផ្តើមដំណើរទស្សនៈកិច្ចរបស់លោកដោយជួបជាមួយលោកប្រធានាធិបតី Yoweri Museveni នៅវិមានរដ្ឋ Entebber។
លោក​ Infantino និងលោក Museveni បានពិភាក្សាពីរឿងអភិវឌ្ឍន៍កីឡានៅប្រទេសអ៊ុយហ្កង់ដា និងថាតើសហព័ន្ធបាល់ទាត់ពិភពលោកធ្វើអ្វីខ្លះ ដើម្បីធ្វើអោយកីឡាប្រទេសនេះកាន់តែប្រសើរ។

ប្រធាន FIFA បានពោលសរសើរលោក Museveni ដែលបានគាំទ្រសកម្មភាពបាល់ទាត់ធ្វើអោយកីឡានេះមានការគាំទ្រច្រើន។

សូមរម្លឹកថាលោក Gianni Infantino អតីអគ្គលេខាធិការសហព័ន្ធបាល់ទាត់អឺរ៉ុបត្រូវបានជ្រើសរើសជាប្រធានសហព័ន្ធបាល់ទាត់ពិភពលោកជំនួស លោក Blatter៕

 

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង