ប្រជាពលរដ្ឋរងផលប៉ះពាល់សុខភាពដោយធូលីបិតផ្លូវមិនឱ្យរថយន្តដឹកថ្មចេញពីក្រុមហ៊ុន​​​​​​​​​​​​  ណឹម ម៉េងដើម្បីឱ្យចាក់កៅស៊ូ​ និង​ស្រោច​ទឹក

កំពង់ស្ពឺ ៖ ប្រជាពលរដ្ឋរងផលប៉ះពាល់សុខភាព ដោយសាររថយន្តដឹកថ្មធំៗចេញពីក្រុមហ៊ុនណឹម ម៉េងបង្ករឱ្យមានហុយធូលី និងបើកបរលឿនក្នុងភូមិពួកគាត់ទ្រាំលេងបាននាំគ្នាយក គុតត្នោតដើម្បីបិតផ្លូវដើម្បីស្នើរសុំឱ្យមានអត្តរាគមន៍ក្នុងជួសជុលក្រាលកៅស៊ូ និងស្រោចទឹកយ៉ាងហោចណាស់ ២ដងក្នុង ១ថ្ងៃ បន្ទាប់ពីមានការបិតផ្លូវធ្វើឱ្យកកស្ទះចរាចរណ៍ទើបមេការក្រុមហ៊ុនណឹម ម៉េង បានចេញមកធ្វើការសម្របសម្រួលជាមួយពលរដ្ឋដោយសន្យាស្រោចទឹកបណ្តោះអាសន្នសិន ។

 

 

 

សកម្មភាពពលរដ្ឋបិតផ្លូវរថយន្តដឹកថ្មចេញពីក្រុមហ៊ុនណឹម ម៉េងនេះ ធ្វើឡើងកាលពីវេលាម៉ោង ៨ និង៣០នាទីព្រឹក ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវទៅការដ្ឋានថ្មក្រុមហ៊ុនណឹម ម៉េង ក្នុងភូមិស្រះស្រង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចំងាយប្រមាណជាង ១០០ម៉ែតពីសាលាឃុំសែនដីគ្មានឃើញអាជ្ញាធរមកអត្តរាគមន៍នោះទេ ប៉ុន្តែដោយមានការសម្របសម្រួលពីសំណាក់លោកស៊ឹម រតនៈ អភិបាលស្រុកសំរោងទងទើមឃើញភាគីតំណាងក្រុមហ៊ុនដោះស្រាយជាមួយពលរដ្ឋនឹងសន្យាស្រោចទឹកមួយថ្ងៃ ២ដងជាបណ្តោះសិន ។

 

 

 

ប្រជាពលរដ្ឋបាននិយាយថា ផ្លូវដែលទទួលរងការហុយក្នុងភូមិនោះ ប្រវែងជាង១០០ម៉ែតប៉ុណ្ណោះតែក្រុមហ៊ុនថ្មណឹម ម៉េងមិនព្រមចាក់កៅស៊ូសោះ ប៉ុន្តែបើក្រៅភូមិមានចាក់កៅស៊ូមិនសូវហុយទេ ។ អ្នកភូមិបន្តថា ជារៀងរាលថ្ងៃពួកគាត់បានរងប៉ះពាល់សុខភាពផ្លូវដង្ហើម ការហូបចុក និងប្រហុយប្រឡាក់លំនៅដ្ឋានគ្រប់កន្លែងទោះបីបោសសម្អាតយ៉ាងក៍មិនឈ្នះដែរដោយធូលីថ្មហុយទ្រលោមតាំងពីព្រលឹមរហូតដល់យប់ដោយសាររថយន្តដឹកថ្មក្រុមហ៊ុនណឹម ម៉េងនោះ ។

 

 

 

ប្រជាពលរដ្ឋបន្តថា ក្រោយពីឃាត់រថយន្តកកកុញមិនឱ្យធ្វើចរាចរណ៍ប្រមាណជិត ១ម៉ោងឃើញមេការក្រុមហ៊ុនបានមកដោះស្រាយយល់ព្រមស្រោយទឹកបណ្តោះអាសន្ន និងបានប្រាប់អ្នកភូមិមូលហេតុដែលមេការមុនអត់ស្រោចកៅស៊ូក្នុងភូមិនោះហើយធ្វើតែក្រៅភូមិនោះមកពីមេការមុនស្រឡាញ់កូនក្រមុំអ្នកស្រុកនេះអត់បាន ប៉ុន្តែឥឡូវត្រូវបានក្រុមហ៊ុនដេញចោលបាត់ហើយ ដូច្នេះចាប់ពីពេលនេះទៅគឺស្រោចរាល់ថ្ងៃរងស្រោចកៅស៊ូពេលក្រោយ ។

 

 

 

បន្ទាប់ពីមានសំណូមពរពីប្រជាពលរដ្ឋ លោកស៊ឹម រតនៈ អភិបាល ស្រុកសំរោងទងបានធ្វើការទំនាក់ទំនងទៅរដ្ឋបាលក្រុមហ៊ុនណឹម ម៉េងពាក់ព័ន្ធរថយន្តបើកបរលឿនក្នុងភូមិអាចបង្ករឱ្យមានគ្រោះថ្នាក់ ធូលីហុយខ្លាំងប៉ះពាល់សុខភាព និងការរស់នៅប្រចាំថ្ងៃជាពិសេសស្នើរស្រោចកៅស៊ូនោះតំណាងក្រុមហ៊ុនបានឆ្លើយតបសន្យាស្រោយទឹក២ដងក្នុង១ថ្ងៃហើយប្រហែលអាទិត្យក្រោយក្រុមហ៊ុនចាក់កៅស៊ូជួនប្រជាពលរដ្ឋរងចាំមើលក្រុមហ៊ុនធ្វើដូចសន្យាជាមួយលោកអភិបាលស្រុកដែរយ៉ាងណា ៕

unnamed (10) unnamed (11) unnamed (12) unnamed (13) unnamed (14)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com