គណបក្សសង្គ្រោះជាតិអាចមានតំណែងអនុប្រធានបី ដើម្បីទប់អំណាច កឹម សុខា

ភ្នំពេញ ៖ តាមប្រភពក្រៅផ្លូវការ ដែលអាចទុកចិត្ត បានបញ្ជាក់ប្រាប់ Swift News ថានាពេលខាងមុន តំណែង«ប្រធានគណបក្ស» នឹងត្រូវបានទៅលើក កឹម សុខា ដោយស្វ័យប្រវត្តិ។ ឯតំណែងអនុប្រធានគណបក្សវិញត្រូវបានបង្ហើបថា មានចំនួនបីរូប តែមិនទាន់ដឹងថា សម្រេចយកអនុប្រធានតែម្នាក់ ឬបីនាក់នៅឡើយទេ។

 

 

ប្រភពដដែលបានបន្តថា អ្នកដែលអាចជាប់ឈ្មោះជាបេក្ខភាពអនុប្រធានគណបក្សសង្គ្រោះជាតិមានបីរូបគឺ លោក យឹម សុវណ្ណ លោក ប៉ុល ហំម និងលោកស្រី ជូឡុង សូមូរ៉ា (ប្រពន្ធលោក សម រង្ស៊ី)។

 

 

ក្នុងកិច្ចសម្ភាសជាមួយ Swift News លោក ប៉ុល ហំម ពាក់ព័ន្ធនឹងលិខិតបញ្ជាទៅលោក កឹម សុខា ដោយលោក សម រង្ស៊ី នោះ ទាំងលោកសុំមិនធ្វើការបញ្ជាក់ឡើយ ដោយគ្រាន់តែអះអាថយ៉ាងខ្លីថា «ខ្ញុំមិនទាន់ដឹងទេ»។

 

 

ចំពោះបេក្ខភាព ជាអនុប្រធានគណបក្សវិញ ហើយត្រូវបានចង្អុលចំឈ្មោះលោកម្នាក់ដែរនោះ លោកអះអាងថា ខ្លួនលោកផ្ទាល់ក៏មិនទាន់ដឹង និងទទួលបានព័ត៌មានជាផ្លូវការនៅឡើយដែរ ព្រោះជាកិច្ចសម្រេចដោយគណកម្មាធិការនិយក។ «ខ្ញុំខ្លួនឯងមិនទាន់ដឹងទេ រង់ចាំគណៈកម្មាធិការនាយកជាអ្នកស្នើជាបេក្ខភាពអនុប្រធាននេះ។…..មិនហ៊ានថាទេត្រូវរង់ចាំគណៈកម្មាធិការនាយកសម្រេចនាពេលខាងមុខ។»

 

 

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិកាលពីម្សិលម៉ិញ បានបញ្ជាក់ថា គណបក្សនេះនឹងរៀបចំសាមាជវិសមញ្ញគណបក្ស ដើម្បីធ្វើការជ្រើសរើសតំណែងប្រធាន និងអនុប្រធានគណបក្ស៕

 

 

 

7-11

IMG_0197 Yim-Sovann

Kem Sokha, leader of the Cambodia National Rescue Party (CNRP), gestures during an interview with Reuters at the CNRP headquarter in Phnom Penh, June 23, 2016. Picture taken June 23, 2016. To match Interview CAMBODIA-POLITICS/ REUTERS/Samrang Pring

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com