រថយន្តឡិចស៊ីស បើកលឿន ក្រឡាប់ របួសធ្ងន់បួននាក់

កំពង់ធំ ៖ មនុស្សបួននាក់រងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បើករថយន្តក្រឡាប់ខ្លួនឯងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង០៧ និង១០នាទីនៅលើកំណាត់ផ្លូវជាតិលេខ ៦ ភូមិប្រដិត ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ។

 

 

លោកវរសេនីយ៍ឯក រុំ សុវិជ្ជា ប្រធានការិយាល័យចរាចរផ្លូវគោកខេត្តកំពង់ធំបានឲ្យដឹងថារថយន្តឡិចស៊ិស RX300 ពណ៌ស ពាក់លេខភ្នំពេញ2AM-9608 បើកបរដោយឈ្មោះ ម៉ុក អង្គារស្មី ភេទ ប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅបុរីកម្មករ សង្កាត់ជើងឯក រាជធានីភ្នំពេញ បានបើករថយន្តធ្លាក់ផ្លូវ បណ្តាលអោយអ្នករួមដំណើរជាមួយទី១- ឈ្មោះ លី ខ្វាន់ជី ភេទប្រុស អាយុ ៤៧ ឆ្នាំ ជនជាតិចិនហុងកុង កាន់លិខិតឆ្លងដែន លេខ K.04808713 ទី២- ឈ្មោះ ចាន់ យុគមិញរិចគី ភេទប្រុល អាយុ ៥១ ឆ្នាំ ជនជាតិចិនហុងកុង កាន់លិខិតឆ្លងដែនKJ.03055977 ទី-ឈ្មោះ លី ខ្វាន់គីន ភេទប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិចិនហុងកុង កាន់លិខិតឆ្លងដែនលេខKJ.0411313 អ្នកទាំងបួននាក់រងរបួសធ្ងន់។

 

 

 

ករណីនេះសមត្ថកិច្ចជំនាញកំពុងចងក្រងសំណុំរឿង និងប្រមូលវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង ៕

BB BBB BBBB

អត្ថបទដែលជាប់ទាក់ទង