ហាង​កាហ្វេ​តម្រូវឲ្យ​ម៉ូយ​ចេញ​លុយ​ថ្លៃ​ភ្លើង

អូទ្រីស ៖ ម្ចាស់ហាងលក់កាហ្វេបានត្អូញត្អែរជាយូរណាស់មកហើយ ទាក់ទិននឹងការប្រើប្រាស់អគ្គិសនីរបស់អតិថិជនក្នុងហាង ពេលនេះម្ចាស់ហាងកាហ្វេក្នុងទីក្រុង Vienna បានសម្រេចចាត់វិធានការទប់ទល់ ។

ហាងកាហ្វេមួយក្នុងទីក្រុង Vienna បានសម្រេចឲ្យអតិថិជនរបស់ខ្លួនបង់ប្រាក់ចំនួនមួយអឺរ៉ូ ដើម្បីអាចប្រើប្រាស់ថាមពលអគ្គិសនីក្នុងហាង ដោយសារតែម្ចាស់ហាង
កាហ្វេនោះ ត្រូវបង់វិក្កយបត្រអគ្គិសនីខ្ពស់រាល់ខែ ដោយសារភ្ញៀវដែលចូលហាងគាត់ប្រើប្រាស់អគ្គិសនីដើម្បីសាកថ្មទូរស័ព្ទ និងប្រើកុំព្យូទ័រយួរដៃជាដើម ។

ជាមួយគ្នានេះ មានហាងកាហ្វេមួយចំនួនសម្រេចគិតថ្លៃសេវា Wifi សម្រាប់អតិថិជនណាដែលនៅអង្គុយក្នុងហាងច្រើនម៉ោង ហើយប្រើ Wifi ៕

 

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com