រថយន្តប្រកុងមួយគ្រឿង និងឈើប្រាំមួយកំណាត់បាន ប្រគល់ឲ្យរដ្ឋបាលព្រៃឈើរតនគីរី

រតនគីរី ៖   វត្ថុតាងរថយន្តប្រកុងមួយគ្រឿង និងឈើប្រាំមួយកំណាត់ស្មើនឹង៧១៤៤ ម៉ែត្រគូប ត្រូវបានលោក គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានប្រគល់ឲ្យរដ្ឋបាលព្រៃឈើចាត់ការបន្តតាមច្បាប់ព្រៃឈើ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

 

 

ករណីបង្ក្រាបរថយន្តប្រកុងដឹកឈើខាងលើនេះ លោកមេបញ្ជាការ គឹម រស្មី បានបញ្ជាក់ឲ្យដឹងថាកម្លាំងកងរាជអាវុធហត្ថខេត្ត បានអនុវត្តតាមបទបញ្ជានាយឧត្តមសេនីយ៍ សៅ សុខា ក្នុងការបង្ក្រាបបទល្មើសព្រៃឈើ បើទោះបីការប្រតិបត្តិការកន្លងមកជួបឧបសគ្គក៏ដោយ។

 

 

លោក គឹម រស្មី ថ្លែងដូច្នេះថា «បន្ទាប់ពីទទួលព័ត៌មានពីភ្នាក់ងារតាមទូរស័ព្ទភ្លាម ខ្ញុំបានបញ្ជូនកម្លាំងកងរាជអាវុធហត្ថខេត្តបីនាក់ និងកម្លាំងកងរាជអាវុធហត្ថស្រុកបរកែវបួននាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឃី សុខា ប្រធានមន្ទីរបច្ចេកទេស សន្តិសុខនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តចុះប្រតិបត្តិការ ហើយប្រទះឃើញរថយន្តប្រកុង និងឈើប្រាំមួយកំណាត់ត្រង់ចំណុចUTM (៧៤៥៩២៨, ១៤៩៣៧២៧) ស្ថិតក្នុងភូមិសមុទ្រលើ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។»

 

 

លោកបន្ថែមថា កាលពីវេលាម៉ោងជិត១១ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ បានចុះចាប់រថយន្តប្រកុងមួយគ្រឿង និងឈើប្រាំមួយកំណាត់(សុក្រំប្រាំ, ផ្ចឹកមួយ) នៅក្នុងដីក្រុមហ៊ុនហ្សូម វ៉ាង ខេមបូឌា អ៊ិនវេសមិន ហើយកម្លាំងស្ទាក់ចាប់ជាប់តែម្តង ប៉ុន្តែអ្នកបើករថយន្តប្រកុងដឹកឈើនោះរត់គេចខ្លួនបាត់៕

 

 

photo_2017-02-25_10-48-50 photo_2017-02-25_10-49-01

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com