ទីតាំងខារ៉ាអូខេ របស់លោកអភិបាលរងស្រុកសន្ទុក ជាកន្លែងប្រើប្រាស់គ្រឿងញៀន

កំពង់ធំ ៖ កាលពីរសៀលម្សិលមិញ នគរបាលខេត្តកំពង់ធំ បានបង្ក្រាបទីតាំងហាងខារ៉ាអូរខេមួយកន្លែង ជាកម្មសិទ្ធិរបស់លោក អ៊ឹម ឆន អភិបាលរងស្រុកសន្ទុក ដែលបានផ្តល់ទីតាំងចែកចាយគ្រឿងញៀន ព្រមទាំងឃាត់ខ្លួននារីបម្រើការប្រាំបួននាក់ និងបុរសមេការពីរនាក់ផងដែរ។

លោកវរសេនីយទោ ងួន ហៀង ប្រធានការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងខារ៉ាអូរខេនេះ ធ្វើឡើងតាមបញ្ជារបស់លោក អ៊ិត សុធា ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ធំ ឲ្យចុះឆែកឆេរ រហូតរកឃើញគ្រឿងញៀនមួយកញ្ចប់ធំ៕

photo_2017-02-25_09-05-39 photo_2017-02-25_09-05-46

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com