ស្ត្រីមេម៉ាយម្នាក់ត្រូវបានឃាតកចូលសម្លាប់ដល់ក្នុងផ្ទះ

ក្រចេះ ÷ ស្ត្រីមេម៉ាយម្នាក់ត្រូបានឃាតកចូលសម្លាប់ក្នុងផ្ទះដោយពុំទាន់ដឹងមូលហេតុ
ហេតុការនេះបានកើតនៅវេលាម៉ោង១០និង៣០ថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០១៧នៅភូមិអូរគ្រៀង ឃុំអូរគ្រៀង
ស្រុកសំបូរខេត្តក្រចេះ។

ជនរងគ្រោះឈ្មោះ អេង ម៉េងជា អាយុ៣៣ឆ្នាំមានកូន២នាក់ប្រុស១នាក់ស្រី១នាក់
តាមសាក្សីដែលនៅផ្ទះជិតខាងបានអោយដឹងថា នៅវេលាម៉ោងប្រហែល១០និង៣០នាទី
ព្រឹកពួកគាត់បានឮសំឡេងក្តុងក្តាំងក្នុងផ្ទះស្ត្រីរងគ្រោះដែរ តែស្មានថាជាសម្លេងជ្រូក ព្រោះ
ផ្ទះជនរងគ្រោះមានដាក់បាជ្រូក។

លុះពេលកូនប្រុសស្ត្រីរងគ្រោះចេញពីសាលារៀនមកក៏បានឃើញម្តាយរបស់ខ្លួនដេកស្លាប់
នៅក្នុងបន្ទប់ទឹក។ហើយក៏បានរាយការណ៍ប្រាប់អ្នកជិតខាងនិងសមត្ថកិច្ចឲ្យមកពិនិត្យហើយភ្លាមៗនោះ
កំលាំងសមត្ថកិច្ចកំពុងស្វែងរកភស្តុងតាងនិងវែកមុសញ្ញាជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់។

ក្រចេះ

អត្ថបទដែលជាប់ទាក់ទង