ចោរអស់ល័ក្ខ កាច់ករម៉ូតូបានសម្រច ជិៈបានបន្តិច ម៉ូតូអស់សាំង

ភ្នំពេញ ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាព​លួចកាច់សោ ក ម៉ូតូមួយគ្រឿងបានសម្រេចតែជិៈគេចខ្លួនម៉ូតូក៏អស់សាំង រួចហើយ​ត្រូវបានមិត្តភ័ក្តជនរងគ្រោះឃើញបណ្តើរឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិស្ទឹងមានជ័យករណីកាច់កម៉ូតូបានសម្រេចខាងលើ បានកើតឡើង​នៅ​វេលា​ម៉ោង៨និង១០នាទី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិព្រែក​ទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញ​។

នារីរងគ្រោះមានឈ្មោះ ជុង ចាន់ណារី អាយុ២៥ឆ្នាំ មុខរបរបុក្គលិកក្រុមហ៊ុន ស្នាក់នៅកន្លែងកើតហេតុខាងលើ និងជាម្ចាស់ម៉ូតូម៉ាកនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FJ-0709 ។

 ចំណែកជនសង្ស័យមានឈ្មោះទី១-ចាន់ រ៉ាត់ ភេទប្រុស អាយុ១៦ឆ្នាំ និង ទី២-ឈ្មោះ ខៀវ ទិត្យ ភេទប្រុស អាយុ១៨ឆ្នាំ អ្នកទាំង២មានមុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

បើតាមសម្ដីនារីរងគ្រោះបានប្រាប់ឲ្យដឹងថា នៅថ្ងៃកើតហេតុម៉ោងប្រហែលជិត៧ព្រឹក រូបគាត់បានក្រោកពីគេង ហើយដើរចុះពីលើផ្ទះមកក្រោម ខណៈនោះគាត់ស្រាប់តែបាត់​ម៉ូតូរបស់គាត់ដែលទុកនៅក្រោមផ្ទះ ។ 

នារីរងគ្រោះបានប្រាប់បន្តថា ក្រោយមករូបគាត់ក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋានស្ទឹងមានជ័យដើម្បីជួយអន្តរាគមន៍។

សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួនបាន​នោះគឺ ដោយសាតែជនសង្ស័យទាំងពីរនាក់ក្រោយពីលួចកាច់សោ ក ម៉ូតូបានសម្រេចហើយ ពួកគេជិៈម៉ូតូបានតែមួយភ្លេតក៏អស់សាំង ហើយក៏មានមិត្តភ័ក្តជនរងគ្រោះឃើញនិងស្គាល់ម៉ូតូ ក៏ឃាត់ខ្លួនឲ្យសមត្ថកិច្ចប៉ុស្ដិ៍បឹងកក់២ ក្រោយបន្ទាប់មកសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកក់២ បានប្រគល់ជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាង(ម៉ូតូនិចមួយគ្រឿង)ឲ្យមកប៉ុស្ដិ៍ស្ទឹងមានជ័យចាត់ការបន្តតាមច្បាប់ ព្រោះករណីខាងលើជាដើមបណ្ដឹងមូលដ្ឋានរបស់ប៉ុស្ដិ៍ស្ទឹងមានជ័យ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវសមត្ថកិច្ចប៉ុសិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ កំពុងឃាត់ខ្លួននិងកសាងសាណុំរឿងដើម្បីបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យចាត់ការបន្តតាមនីតិវិធីច្បាប់ ។ ចំណែកឯម៉ូតូ សមត្ថកិច្ចបានប្រគល់ឲ្យនារីរងគ្រោះយកទៅវិញផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com