យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​​គ្រឿង​ញៀន ​ខុស​ច្បាប់​​ទូទាំង​ប្រទេស សម្រាប់​ថ្ងៃ​ទី២៤ ខែកុម្ភៈ​នេះ​លទ្ធផល​បង្ក្រាប​៤០ករណី ឃាត់មនុស្ស ៩៧នាក់ក្នុងនោះមានស្រី១១នាក់

ភ្នំពេញ៖ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប បទល្មើសគ្រឿង​ញៀនបង្ក្រាប​៤០ករណី ឃាត់មនុស្ស ៩៧នាក់ក្នុងនោះមានស្រី១១នាក់ នេះបើយោងតាមលទ្ធផលផ្លូវការនៃការបង្ក្រាបករណីគ្រឿងញៀន របស់លេខាធិការដ្ឋាន នៃយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ លើកទី១។

ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០១៧ មានមុខសញ្ញាជួញដូរគ្រឿងញៀន ២៣ករណី ឃាត់ ៤៣នាក់ ក្នុងនោះមានស្រី៨នាក់ និងមុខសញ្ញាប្រើប្រាស់គ្រឿង​ញៀន​ ១៧ករណី ឃាត់ ៥៤នាក់ ក្នុងនោះមានស្រី៣នាក់ រួមទាំងវត្ថុតាងដកហូតមាន មេតំហ្វេតាមីន (ice) ៦៤,២១ក្រាម និង៥៦កញ្ចប់តូច មេតំហ្វេតាមីន(wy) ២០,៥៣ក្រាម។

លទ្ធផលបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង ៩៧នាក់និងវត្ថុតាងមួយចំនួននេះ មានការចូលរួមបង្រ្កាប ១៦អង្គភាពបាន ចូលរួមបង្ក្រាប ទី១.មន្ទី  ទី២.បាត់ដំបង ទី៣.បន្ទាយមានជ័យ ទី៤.កំពង់ចាម ទី៥.កំពង់ស្ពឺ ទី៦.កំពត ទី៧.កណ្ដាល ទី៨.កោះកុង ទី៩.ក្រចេះ ទី១០.សៀមរាប ទី១១.ព្រះសីហនុ ទី១២.ស្វាយរៀង ទី១៣.តាកែវ ទី១៤.កែប ទី១៥.ត្បូងឃ្នុំ ទី១៦.រាជធានីភ្នំពេញ ៕


    

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com