អតីតកីឡាករក្លិប Gary Lineker ស្រក់ទឹកភ្នែកដោយសារលោក Ranieri

អង់គ្លេសៈ ការសម្រេចចិត្តរបស់ Leicester ក្នុងការបណ្តេញលោក Glaudio Ranieri ពីតំណែងជាគ្រូបង្វឹក ៩ខែបន្ទាប់ពីឈ្នះ Premier League បានធ្វើអោយអតីតខ្សែប្រយុទ្ធ Gary Lineker សម្រក់ទឹកភ្នែក។
លោក Ranieri បានដឹកនាំក្លិប Leicester លើកពានរង្វាន់បាល់ទាត់កំពូលរបស់អង់គ្លេសទោះបីជាមានការភ្នាល់ ១សង៥០០០ នៅពេលចាប់ផ្តើមយុទ្ធនាការរដូវកាល ២០១៥-២០១៦ យ៉ាងណាក៏ដោយ។

បច្ចុប្បន្ន កញ្ជ្រោងខៀវឈរនៅលំដាប់ទី១៧ ហើយចាញ់ក្លិបក្នុង League One, Millwall ក្នុងការប្រកួត FA Cup។

Lineker បញ្ជាក់ថាវាជាថ្ងៃដ៏ក្រៀមក្រំ។ វាជារឿងមិនអាចពន្យល់បានសម្រាប់រូបគេ ក៏ដូចជាអ្នកគាំទ្របាល់ទាត់ដែលស្រឡាញ់។

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង