ជនសង្ស័យប្រើប្រាស់គ្រឿងញៀន បីនាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ ៖ ជនសង្ស័យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បីនាក់ ត្រូវនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ឃាត់ខ្លួននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង១៦ និង១៥នាទី នៅចំណុចរោងអ្នកតាដើមពោធិ៍ ភូមិដើមស្លែង សង្កាត់ ច្បារអំ ពៅទី២ ខណ្ឌច្បារអំពៅ។

លោកវរសេនីយ៍ត្រី ម៉ៅ សឿត អធិការងខណ្ឌច្បារអំពៅបានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះសាំង វិស័យ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ទី២-ឈ្មោះសុខ ប្រុស ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ និងទី៣-ឈ្មោះសឹង ធឿន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ។

  

វត្ថុតាងដកហូតបានរួមមាន ទុយោសម្រាប់ជក់គ្រឿងញៀនមួយ ដែកកេះ មួយ ក្រដាស់ជក់គ្រឿងញៀន មួយសន្លឹក(ជក់រួច) ។

បច្ចុប្បន្ជនសង្ស័យនិងវត្ថុតាង ឃាត់ខ្លួនបណ្តោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com