​ជប៉ុននឹងកម្ទេច​រោងចក្រថាមពលដើរដោយ​នុយក្លេអ៊ែរ​​

ជប៉ុន ៖ ក្រុមហ៊ុនថាមពល Tokyo Electric Power បាននិយាយថា ពួកគេសង្ឃឹមថានឹងបានឃើញផែនការខ្លះៗតទៅមុខទៀតនៅត្រឹមរដូវក្ដៅឆ្នាំ ២០១៧ នេះនៅក្នុងប្រតិបត្តិការសម្អាត និងកម្ទេចចោលរោងចក្រថាមពលនុយក្លេអ៊ែរដែលត្រូវបានដួលរលំនៅក្នុងខេត្តហ្វូគូស៊ីម៉ា ។

ក្រុមហ៊ុននេះបានបន្ដថា ប៉ុន្តែទោះជាយ៉ាងណាសម្រាប់ពេលនេះ គេនៅតែពិបាកនឹងមើលឃើញថាតើត្រូវបន្តការសម្អាតតទៅមុខទៀតដោយរបៀបណានោះទេ ខណៈដែលពួកគេមិនដឹងថាតើស្ថានភាពនៅក្នុងម៉ាស៊ីនរ៉េអាក់ទ័រថាមពលនុយក្លែអ៊ែរដែលបានដួលរលំនោះយ៉ាងដូចម្ដេចផង ។

ការដួលរលំរោងចក្រថាមពនុយក្លេអ៊ែរនៅក្នុងខេត្តហ្វូគូស៊ីម៉ា គឺជាមហន្តរាយថាមពលនុយក្លេអ៊ែរដ៏អាក្រក់បំផុតរបស់ពិភពលោកចាប់តាំងពីព្រឹត្តិការណ៍នៅក្នុងតំបន់ឆេណូបៀលកាលពីឆ្នាំ ១៩៨៦ ៕

 

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង