​លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានដឹកនាំកម្លាំងជួយធ្វើអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់១១ខ្នង

បន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានដឹកនាំកម្លាំងជួយធ្វើអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ប៉ះពាល់ផ្ទះ១១ខ្នងដែលចុះជួយនៅថ្ងៃទី២៤ ខែកុម្ភៈ  ឆ្នាំ២០១៧នៅភូមិចក់ពួកឃុំស្លក្រាមស្រុកស្វាយចេក។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានប្រាប់ថាក្រោយពេលទទួលព័ត៌មានបានដឹងប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នៅចំណុចភូមិចក់ពួកឃុំស្លក្រាម ស្រុកស្វាយចេកដែលប៉ះពាល់ផ្ទះអស់ចំនួន១១ខ្នងនិងអាគារសាលារៀន១ខ្នងសាលាឆាន់១ខ្នង។

លោកបានបន្តថាក្រោយពេលទទួលព័ត៌មានហើយលោកបានដឹកនាំមានលោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរងនគរបាលខេត្តនិងកម្លាំងបានជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋ ដូចជាជួយជួសជុលផ្ទះនិងធ្វើជំរកជូនប្រជាពលរដ្ឋអោយបានទាន់ពេល។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានបញ្ជាក់ថាកម្លាំងនគបាលជាតិក្រៅពីការងារការពារសន្តិសុខជូនប្រជាពលរដ្ឋនិងសង្គមគឺត្រូវជួយដល់ប្រជាលរដ្ឋដែលរងគ្រោះដោយធម្មជាតិនៅជាការណែនាំពីសម្តេចក្រឡាមហម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគបាលជាតិ។

ប្រជាពលរដ្ឋបានថ្លែងអំណគុណចំពោះលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យដែលបានដឹកនាំកម្លាំងជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ដែលកើតឡើងនៅពេលដែលមានភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់បំផ្លាញ់ផ្ទះសំបែងប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com