៣នាក់ស្លាប់និងរបួសក្នុងហេតុការណ៍ផ្ទុះអាវុធនៅ​វ៉ាស៊ីនតោន

អាម៉េរិក ៖ អាជ្ញាធរបាននិយាយថាមន្ត្រីប៉ូលិសពីររូបត្រូវបានរងរបួស ហើយជនសង្ស័យម្នាក់បានស្លាប់នៅក្នុងការបាញ់ប្រហារមួយនៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីយប់ថ្ងៃព្រហស្បតិ៍។

ប្រធានប៉ូលិស បាននិយាយក្នុងសន្និសីទកាសែតមួយទាំងអធ្រាត្រថា ប៉ូលិសទាំងពីរនាក់បានរងរបួស ប៉ុន្តែទំនងមិនគំរាមកំហែងដល់អាយុជីវិតនោះឡើយ ។ ចំណែកបុរសម្នាក់ដែលជាជនសង្ស័យបានស្លាប់តាមផ្លូវនៅពេលកំពុងបញ្ជូនទៅមន្ទីរពេទ្យ ។

មិនទាន់មានព័ត៌មានលម្អិតបន្ថែមជុំវិញហេតុកាណ៍នេះនៅឡើយទេ ហើយក្រុមអ្នកស៊ើបអង្កេតបានទៅដល់កន្លែងកើតហេតុដើម្បីព្យាយាមកំណត់មូលហេតុនៃឧបទ្ទវហេតុនេះ ៕

 

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង