ចិន​ក្លាយ​ជាដៃគូ​ពាណិជ្ជកម្មសំខាន់ជាងគេរបស់អាល្លឺម៉ង់​

ប៉េកាំង ៖ សម្រាប់ឆ្នាំ ២០១៦ កន្លងទៅថ្មីៗនេះ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មសំខាន់បំផុតរបស់ប្រទេសអាល្លឺម៉ង់ ជាមួយនឹងទំហំនៃការចូល និងការនាំចេញសរុបរហូតដល់ជាង ១៨០ ពាន់លានដុល្លារអាមេរិក ស្របពេលដែលអាម៉េរិកបានធ្លាក់ទៅលេខ ៣ ឈរនៅពីក្រោយប្រទេសបារាំង ។

ការរីកចម្រើននេះ ទំនងជាទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់រដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានកំណត់គោលដៅឆ្ពោះទៅរកពាណិជ្ជកម្មសេរីនៅទូទាំងសកល ជាពិសេសក្រោយពេលដែលលោកត្រាំបានគំរាមគិតពន្ធនាំចូល រួមជាមួយនឹងការចោទប្រកាន់ជាញយៗថា អាល្លឺម៉ង់បានព្យាយាមទម្លាក់ថ្លៃរូបិយប័ណ្ណក្នុងស្រុកដើម្បីលើកកម្ពស់ការនាំចេញ ៕

 

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង