គណបក្សសង្គ្រោះកំណត់ថ្ងៃជ្រើសរើសប្រធានបក្សជំនួស សម​​​ រង្ស៊ី

ភ្នំពេញ ៖ គណបក្សសង្គ្រោះជាតិនៅថ្ងៃនេះ បានចេញសេចក្តីថ្លែងការណ៍ អំពីការសម្រេចរបស់ខ្លួនដោយកំណត់យកថ្ងៃ និងទីកន្លែងសម្រាប់ធ្វើសមាវិសមញ្ញ ដើម្បីបោះឆ្នោតជ្រើសរើសប្រធានគណបក្សច្មី ជំនួសលោក សម រង្សី ដែលទើបតែបានលាលែង កាលពីពេលថ្មីៗនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃនេះ និងចុះហត្ថលេខាដោយ ប្រធានស្តីទី លោក កឹម សុខា បានឲ្យដឹងថា សមាជវិសមញ្ញនឹងធ្វើឡើងនៅថ្ងៃទី២ ខែមីនា ខាងមុខនេះ ដោយសម្រេចយកទីស្នាក់ការកណ្តាល គណបក្សនៅសង្កាត់ចក្រអង្រែលើ ជាកន្លែងសម្រាប់ជួបជុំគ្នា។

ប្រធានបទសំខាន់ៗបី នឹងត្រូវលើកមកពិភាក្សា និងសម្រេចនៅថ្ងៃសមាជនេះ ដែលប្រធានបទទីមួួយ លើកឡើងអំពីការអមអរសាទរបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សថ្កាត់ ទីពីរ អំពីការបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានគណបក្ស រីឯទី៣ គឺការពិភាក្សា និងអនុម័តសារនយោបាយគណបក្សសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់៕

CNRP

អត្ថបទដែលជាប់ទាក់ទង