មេក្លោងបង្កអសន្តិសុខក្នុងខេត្តស្ទឹងត្រែង ត្រូវកម្លាំងអាវុធហត្ថចាប់បានសារជាថ្មី

 

ស្ទឹងត្រែង ៖ នៅថ្ងៃនេះ មេក្លោងបង្កបញ្ហាអសន្តិសុខនៅក្នុងក្រុងស្ទឹងត្រែង ឈ្មោះ នូ គឹមសេង ហៅទិត្យ អាយុ២៣ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថខេត្តចាប់ខ្លួនម្តងទៀត កាលពីម្សិលមិញតាមដីកាបង្គាប់របសើសាលាដំបូងខេត្ត។

លោកវរសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជាកររងអាវុធហត្ថខេត្ត បានមានប្រសាសន៍ ជនសង្ស័យខាងលើនេះ ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួន និងបានបញ្ជួនទៅពន្ធនាគារម្តងរួចមកហើយ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៥ រួមជាមួយបក្សពួកបីនាក់ផ្សេងទៀត ពីបទជួញដូរគ្រឿងញៀន ។

លោកបានបន្តថា ការឃាត់ខ្លូន លើកនេះ ត្រូវបានតាមដីការរបស់ចៅក្រម គង់ កូមិន្ទតាមចម្លើយជនជាប់ចោទបួននាក់ ដែលអាវុធហត្ថខេត្តចាប់ខ្លួនបាននាពេលកន្លងមក៕

photo_2017-02-24_17-26-52

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com