លីប៊ី ៖ ជនចំណាកស្រុកជាង១ពាន់នាក់ត្រូវបានជួយសង្គ្រោះ
លីប៊ី ៖ គិតចាប់តាំងពីថ្ងៃពុធកន្លងមក ជនចំណាកស្រុកជាង ១ ពាន់នាក់ត្រូវបានជួយសង្គ្រោះនៅសមុទ្រមេឌីទែរ៉ាណេនៅក្នុងប្រតិបត្តិការផ្សេងៗគ្នា ហើយគេរំពឹងថានឹងមានមនុស្សជាច្រើនទៀតប៉ុនប៉ងធ្វើដំណើរផ្សងព្រេងនៅពេលផុតរដូវត្រជាក់ខាងមុខនេះ ។
សូមបញ្ជាក់ថា ជនចំណាកស្រុកទាំងនេះគឺភាគច្រើនមកពីប្រទេសស៊ូដង់ កាមេរូន អាវើរីខូស និងប្រទេសនីហ្សេរីយ៉ា ហើយបំណងសំខាន់គឺត្រូវចេញពីប្រទេសលីប៊ីទៅកាន់តំបន់អឺរ៉ុប ៕

