អាម៉េរិក៖ ខ្លួននឹងប្ដេជ្ញាចិត្ត​ប្រឆាំងការជួញដូរមនុស្ស

អាម៉េរិក ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក កាលពីថ្ងៃម្សិលមិញ បានប្ដេជ្ញាចិត្តថា នឹងប្រើកម្លាំង និងសិទ្ធិអំណាចរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិកឲ្យពេញទំហឹងក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ។

នៅពេលជួបជាមួយអង្គការមួយចំនួនដែលដោះស្រាយបញ្ហាជនរងគ្រោះដោយការជួញដូរមនុស្សនោះលោក ត្រាំ បាននិយាយថា លោកចង់បញ្ជាក់ឲ្យច្បាស់ពីថ្ងៃម្សិលមិញថា រដ្ឋការរបស់លោកនឹងផ្ដោតទៅលើការបញ្ចប់ទម្លាប់ការជួញដូរមនុស្សដ៏គួរឲ្យខ្លាចបំផុត ។

យោងតាមអង្គការពលកម្មអន្តរជាតិសហប្រជាជាតិបានឲ្យដឹងថា នៅទូទាំងពិភពលោកគឺមានមនុស្សចំនួនជិត ២១ លាននាក់ក្លាយជនរងគ្រោះដោយការជួញដូរមនុស្ស ហើយក្នុងនោះគឺមានចំនួនប្រហែល ៤,៥ លាននាក់ត្រូវបានបង្ខំឲ្យធ្វើជាបុគ្គលិកបម្រើសេវាផ្លូវភេទ ៕

 

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង