បាតុកររាប់សិបនាក់​ទាមទារឲ្យកូរ៉េខាងជើងគោរពសិទ្ធិ​ម៉ាឡេស៊ី

ម៉ាឡេស៊ី ៖ កាលពីថ្ងៃព្រហស្បតិ៍មនុស្សរាប់សិបនាក់បានប្រមូលផ្ដុំគ្នាតវ៉ាខាងមុខស្ថានទូតនៃប្រទេសកូរ៉េខាងជើងប្រចាំទីក្រុងគូឡាឡាំពួ ដោយទាមទារការគោរពពីរដ្ឋាភិបាលក្រុងព្យុងយ៉ាងនៃប្រទេសកូរ៉េខាងជើងនិងជំរុញឲ្យរដ្ឋាភិបាលម៉ាឡេស៊ីពិនិត្យឡើងវិញពីទំនាក់ទំនងការទូតជាមួយប្រទេសនេះ ។

ក្រុមអ្នកតវ៉ាបាននិយាយថា ការប្រមូលផ្ដុំគ្នានេះមានបំណងប្រឆាំងនឹងការប្រើពាក្យសម្ដីមិនសមរម្យរបស់ស្ថានទូតកូរ៉េខាងជើងដែលបានចោទសួរពីបញ្ហានីតិរដ្ឋនៅប្រទេសម៉ាឡេស៊ីនាពេលថ្មីៗនេះ ។

សូមរំឭកថា ភាពតានតឹងការទូតរវាងប្រទេសទាំងពីរនេះបានកើនឡើងនៅពេលស្ត្រីពីរនាក់បានសម្លាប់លោក គីម  ជុងណាម ដែលត្រូវជាបងប្រុសមេដឹកនាំប្រទេសកូរ៉េខាងជើងនៅព្រលានយន្តហោះក្នុងទីក្រុងគូឡាឡាំពួកាលពីសប្ដាហ៍មុន ៕

 

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com