​៨នាក់ស្លាប់ដោយការបំផ្ទុះគ្រាប់​នៅ​ប៉ាគីស្ថាន

ប៉ាគីស្ថាន ៖ ក្រុមមន្ត្រីមូលដ្ឋាន បាននិយាយថា កាលពីថ្ងៃម្សិលមិញនេះ មានការផ្ទុះមួយធ្វើឲ្យកក្រើកសង្កាត់មួយកន្លែងនៅក្នុងទីក្រុង Lahore នៅភាគខាងកើតប្រទេសប៉ាគីស្ថានដោយបានសម្លាប់មនុស្សចំនួន ៨ នាក់ ។

រដ្ឋមន្ត្រីយុត្តិធម៌ប៉ាគីស្ថានបាននិយាយថា ភ្លាមៗនេះអាជ្ញាធរមិនទាន់ដឹងពីមូលហេតុនៃការផ្ទុះដែលបានកើតឡើងនៅភោជនីយដ្ឋានដ៏ល្បីឈ្មោះមួយកន្លែងនៅក្នុងទីក្រុងនេះនៅឡើយទេ ហើយក៏មិនទាន់មានក្រុមណាអះអាងទទួលខុសត្រូវចំពោះការផ្ទុះនេះនៅឡើយដែរ ៕

 

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com