​រុស្ស៊ី៖សហគ្រាសកសិកម្ម​នឹងក្ស័យធនបើ​គ្មានទណ្ឌកម្មសេដ្ឋកិច្ច

មូស្គូ ៖ ផលិផលកសិកម្មក្នុងស្រុក ជាពិសេសឈីស ដែលជាអាហារដ៏ចាំបាច់មួយសម្រាប់ប្រជាជនរុស្ស៊ី ត្រូវបានដាក់តាំងបង្ហាញយ៉ាងពោរពាសនៅក្នុងទីក្រុងមូស្គូ ខណៈដែលប្រជាកសិករុស្ស៊ីសឹងតែគ្រប់គ្នាបានអះអាងថា ទណ្ឌកម្មសេដ្ឋកិច្ចរបស់រដ្ឋាភិបាលប្រឆាំងនឹងការនាំចូលទំនិញពីសហគមន៍អឺរ៉ុបពិតជាបានជួយច្រើនណាស់ដល់ការលើកកម្ពស់ទីផ្សារក្នុងស្រុក ។

សូមបញ្ជាក់ថាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចបកទៅលោកខាងលិចវិញ បានកាត់បន្ថយការប្រកួតប្រជែងយ៉ាងសម្បើមពីសំណាក់ក្រុមហ៊ុនបរទេស ក្នុងវិស័យមួយចំនួននៃសេដ្ឋកិច្ចរុស្ស៊ី ជាហេតុធ្វើឲ្យបណ្តាសហគ្រាសក្នុងស្រុកបាននិងកំពុងពង្រីកខ្លួនយ៉ាងលឿនដើម្បីបំពេញតម្រូវការដ៏ធំនេះ ៕

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង