ថៃបន្ធូរបន្ថយទោសទណ្ឌិតដែលប្រមាថស្ដេច

បាងកក ៖ តុលាការកំពូលប្រទេសថៃបានសម្រេចបន្ធូរបន្ថយទោសរបស់ការីនិពន្ធទស្សនាវដ្តីមួយរូប ដែលបច្ចុប្បន្ននេះគឺជាអ្នកទោសត្រូវជាប់ឃុំយូរជាងគេបំផុតដោយសារបទប្រមាថព្រះមហាក្សត្រ ។

តុលាការថៃនៅថ្ងៃព្រហស្បតិ៍នេះ បានកាត់បន្ថយទោសជាប់ពន្ធនាគាររបស់លោក សុមយុត ព្រឹក្សាក្សេមសុខ (Somyot Pruksakasemsuk) ពីចំនួន ១១ ឆ្នាំទៅ ឲ្យមកនៅត្រឹម ៧ ឆ្នាំវិញ ។

លោក សុមយុត ជាការីនិពន្ធទស្សនាវដ្តីមួយ ដែលគេរកឃើញថាបានចេញផ្សាយអត្ថបទចំនួនពីរដែលចាត់ទុកថាមានខ្លឹមសារប្រមាថគ្រួសាររាជវង្សថៃ ។
ដោយសារតែគាត់បានជាប់ពន្ធនាគារជិតប្រាំមួយឆ្នាំមកហើយ ដូច្នេះលោកនឹងត្រូវបានដោះលែងក្នុងឆ្នាំ ២០១៨ ៕

 

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com