​ចិន​៖ខ្លួនមានសិទ្ធិសាងសង់រចនាសម្ព័ន្ធនានានៅ​សមុទ្រចិនខាងត្បូង​

ចិន ៖ ប្រទេសចិនបាននិយាយកាលពីថ្ងៃពុធថា ខ្លួនមានសិទ្ធិដំណើរការសកម្មភាពសាងសង់នានានៅលើដែនដីរបស់ខ្លួនបន្ទាប់ពីក្រុមមន្ត្រីអាម៉េរិកបាននិយាយថា ទីក្រុងប៉េកាំងបានជិតបញ្ចប់ការសាងសង់ រចនាសម្ព័ន្ធមួយចំនួននៅលើប្រជុំកោះសិប្បនិម្មិតក្នុងសមុទ្រចិនខាងត្បូង ។

ដំណើរការសាងសង់នោះ ត្រូវបានគេគិតថាប្រហែលជាការសាងសង់រចនាសម្ព័ន្ធដើម្បីបំពាក់ប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយបាញ់ចេញពីដីទៅអាកាស ។

សកម្មភាពនេះទំនងជានឹងធ្វើឲ្យមានការចោទសួរថាតើសហរដ្ឋអាម៉េរិកនឹង ឆ្លើយតបដោយរបៀបណាក្រោយពីខ្លួនធ្លាប់បានប្ដេជ្ញាថានឹងដោះស្រាយជាមួយប្រទេសចិនឲ្យខ្លាំងបំផុតទៅលើសកម្មភាពរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង ។

ប្រទេសចិនបានអះអាងថាដែនទឹកស្ទើរតែទាំងអស់នៅក្នុងសមុទ្រចិនខាងត្បូងគឺជាដែនដីរបស់ខ្លួន ខណៈដែលប្រទេសព្រុយណេ, ម៉ាឡេស៊ី, ហ្វីលីពីន, តៃវ៉ាន់ និងវៀតណាម ក៏បានអះអាងដូចគ្នានេះដែរ ៕

 

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង