ទាហាន៣នាក់និងស្ត្រីម្នាក់ត្រូវបានសម្លាប់នៅតំបន់កាស្មៀរ

កាស្មៀរ ៖ អាជ្ញាធរមូលដ្ឋានបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ទាហាន ៣ នាក់និងស្ត្រីម្នាក់ត្រូវបានសម្លាប់នៅស្រុក Shopian ក្នុងតំបន់កាស្មៀរ នៅពេលដែលក្រុមសកម្មប្រយុទ្ធបានវាយឆ្មក់ទៅលើទាហានល្បាតមួយក្រុម ។

ទាហាន ៤ នាក់ផ្សេងទៀតក៏បានរងរបួសយ៉ាងធ្ងន់នៅក្នុងការប្រយុទ្ធគ្នាដែលមានរយៈពេលប្រហែល ១ ម៉ោង ។

ក្រុមទាហានត្រូវបានវាយប្រហារ ខណៈពេលដែលពួកគេកំពុងត្រលប់មកពីចូលរួមក្នុងប្រតិបត្តិការស្វែងរកក្រុមភេរវករ ។

តំបន់នោះត្រូវបានឡោមព័ទ្ធ ហើយប្រតិបត្តិការរួមគ្នាមួយត្រូវបានធ្វើឡើងដោយក្រុមប៉ូលិស និងកងទ័ពដើម្បីស្វែងរកក្រុមសកម្មប្រយុទ្ធដែលបានរត់គេចខ្លួនក្នុងពេលយប់ ៕

 

 

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com