UN ចេញយុទ្ធនាការលុបបំបាត់កាកសំណល់ប្លាស្ទិកពីមហាសមុទ្រ​

ឥណ្ឌូណេស៊ី ៖ កម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍នេះ បានចាប់ផ្តើមយុទ្ធនាការ     មួយដើម្បីជំរុញឲ្យមានការលុបបំបាត់កាកសំណល់ប្លាស្ទិកនៅតំបន់សមុទ្រឲ្យអស់ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ។

ក្នុងកិច្ចប្រជុំកំពូលមួយនៅកោះបាលី លោក Erik Solheim នាយកប្រតិបត្តិកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ បាននិយាយថា វាដល់ពេលហើយដើម្បីដោះស្រាយបញ្ហាកាកសំណល់ប្លាស្ទិកនៅក្នុងមហាសមុទ្ររបស់ពិភពលោកដោយងាកមកប្រើប្រាស់សម្ភារដែលផលិតពីដំឡូងមីជំនួសឲ្យការប្រើប្រាស់សម្ភារដែលផលិតពីប្លាស្ទិក ។

 

ឥណ្ឌូណេស៊ីគឺស្ថិតក្នុងចំណោមប្រទេសដែលបានប្តេជ្ញាចិត្តជាសាធារណៈដើម្បីចូលរួមកាត់បន្ថយចំនួនប្លាស្ទិកដែលស្ថិតនៅក្នុងមហាសមុទ្ររបស់ពិភពលោក ៕

 

 

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com