​វៀតណាម​ដាក់ទោសមន្ត្រីជាន់ខ្ពស់១១នាក់រឿងបង្ហូរជាតិពុលសម្លាប់ត្រីរាប់តោន​

ហាណូយ ៖ ប្រទេសវៀតណាមបានឲ្យដឹងកាលពីថ្ងៃពុធថា ខ្លួននឹងដាក់ទោសមន្រ្តីជាន់ខ្ពស់ចំនួន ១១ រូបសម្រាប់ការប្រពឹត្តខុសវិជ្ជាជីវៈ ជុំវិញករណីបង្ហូរកាកសំណល់ពុលកាលពីឆ្នាំមុនដែលបានសម្លាប់ត្រីអស់ជាជាង ១០០ តោន និងជាគ្រោះមហន្តរាយផ្នែកបរិស្ថានធ្ងន់បំផុតមួយរបស់ប្រទេសនេះ ។

ក្រុមហ៊ុនដែកថែបតៃវ៉ាន់ Formosa គឺជាអ្នកទទួលខុសត្រូវសម្រាប់វិបត្តិនេះដែលបានបំផ្លាញជីវភាពរស់នៅរបស់ប្រជាជនក្នុងសហគមន៍នេសាទតាមឆ្នេរសមុទ្រ ចំនួន ៤ ខេត្តនៅភាគកណ្ដាលប្រទេសវៀតណាម និងត្រូវបានពិន័យឲ្យបង់ប្រាក់សំណង ៥០០ លានដុល្លារ ។

សេចក្តីថ្លែងការណ៍នៅលើគេហទំព័រគណបក្សកុម្មុយនិស្តបានបញ្ជាក់ថា មន្រ្តីទាំង ១១ នាក់ដែលរួមមានទាំងអតីតរដ្ឋមន្ត្រីបរិស្ថាន និងអតីតអភិបាលខេត្តមួយរូប បានរំលោភច្បាប់ និងមានការធ្វេសប្រហែសក្នុងការគ្រប់គ្រងបញ្ហានេះ ៕

 

 

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com