​រាប់រយនាក់​ប្រឆាំង​ការសម្រេច​ត្រាំរឿងលុបចោល​សិទ្ធិ​ក្រុមអ្នកកែភេទ​

អាម៉េរិក ៖ ក្រុមសកម្មជនសិទ្ធិអ្នកកែភេទ និងក្រុមអ្នកគាំទ្ររបស់ពួកគេ កាលពីថ្ងៃពុធ បានធ្វើបាតុកម្មនៅខាងមុខសេតវិមាន បន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានលុបចោលសេចក្តីណែនាំរបស់អតីតប្រធានាធិបតីលោកបារ៉ាក់ អូបាម៉ា ដែលបានប្រកាសឲ្យសាលារៀនរបស់រដ្ឋទាំងអស់ការពារសិទ្ធិរបស់សិស្សដែលបានកែភេទ ។

ពលរដ្ឋរាប់រយនាក់បានប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងទៅនឹងសកម្មភាពរបស់លោក ដូណាល់ ត្រាំ ដោយធ្វើការស្រែកតវ៉ា និងគ្រវីទង់ឥន្ធនូ ដែលទង់នេះតំណាងឲ្យក្រុមស្រីស្រលាញ់ស្រី, ក្រុមប្រុសស្រលាញ់ប្រុស, ក្រុមស្រលាញ់ទាំងប្រុសទាំងស្រី និងក្រុមអ្នកកែភេទ ។

សូមរំឭកថា កាលពីខែឧសភារដ្ឋបាលរបស់អតីតប្រធានាធិបតីអាម៉េរិកលោក បារ៉ាក់ អូបាម៉ា បានចេញសេចក្តីប្រកាសណែនាំឲ្យសាលារៀនរបស់រដ្ឋទាំងអស់អនុញ្ញាតឲ្យសិស្សដែលបានកែភេទទាំងអស់ប្រើប្រាស់បន្ទប់ទឹកទៅតាមភេទដែលពួកគេបានកែរួច ៕

 

 

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com