​ឃាតកម្មគីម ជុងណាម ៖ កូរ៉េខាងជើង​បដិសេធ​ការស្នើសុំសហការណាមួយពី​ម៉ាឡេស៊ី​

ម៉ាឡេស៊ី ៖ មន្ត្រីការទូតកូរ៉េខាងជើងប្រចាំម៉ាឡេស៊ី នៅថ្ងៃព្រហស្បតិ៍នេះ បាន ចោទប្រកាន់ប៉ូលិសប្រទេសម៉ាឡេស៊ីថា បាននិយាយកុហកអំពីការស៊ើបអង្កេតរបស់ពួកគេទៅក្នុងករណីឃាតកម្មលើរូបលោក គីម ជុងណាម ដែលជាបងប្រុសម្ដាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ។

មន្ត្រីការទូតកូរ៉េខាងជើងមួយរូប បានបដិសេធមិនប្រាប់អត្តសញ្ញាណរបស់ខ្លួន បាននិយាយថា ស្ថានទូតកូរ៉េខាងជើងមិនបានទទួលការស្នើសុំសហការណាមួយពីប៉ូលិសប្រទេសម៉ាឡេស៊ីសម្រាប់ការស៊ើបអង្កេតករណីឃាតកម្មនោះឡើយ ។

មន្ត្រីការទូតរូបនោះក៏បាននិយាយដែរថា ព័ត៌មានដែលចេញផ្សាយទាំងអស់គឺជាការភូតកុហក និងជាការបង្ខូចកេរ្តិ៍ឈ្មោះ ៕

 

 

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង