​រាប់ម៉ឺននាក់​ប្រឆាំង​ការសម្រេច​ទោសប៉ូលិសហុងកុង៧នាក់​

ហុងកុង ៖ មនុស្សចំនួន ៣ ម៉ឺន ៣ ពាន់នាក់ដែលក្នុងនោះរួមមានមន្ត្រីប៉ូលិសកំពុងបម្រើការ និងអតីតមន្ត្រីប៉ូលិស បានប្រមូលផ្តុំគ្នានៅឯក្លិបកីឡាមួយកន្លែងរបស់ប៉ូលិសហុងកុងដើម្បីសម្តែងការគាំទ្រដល់ប៉ូលិសហុងកុង ៧ នាក់ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារពីបទបង្ករបួសស្នាមលើរូបរាងកាយបាតុករម្នាក់កាលពីឆ្នាំ ២០១៤ ។

កាលពីល្ងាចថ្ងៃពុធមានការប្រមូលផ្តុំលក្ខណៈទ្រង់ទ្រាយធំមួយបានចាប់ផ្តើមដោយមានមនុស្សជាច្រើនស្លៀកពាក់ពណ៌សដែលជាសញ្ញាបង្ហាញពីសាមគ្គីភាព ។

ការតវ៉ានេះធ្វើឡើងបន្ទាប់ពីចៅក្រមបានសម្រេចឲ្យប៉ូលិសទាំង ៧ រូបជាប់ពន្ធនាគារពីបទបង្ករបួសស្នាមលើរូបរាងកាយបាតុករម្នាក់អំឡុងពេលបាតុកម្មកាលពី ៣ ឆ្នាំមុន ៕

 

 

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង