​NASA ​រកឃើញភព​៧​មានទំហំប៉ុនភពផែនដី​

បែលហ្ស៊ិក ៖ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញភពចំនួន ៧ ដែលមានទំហំប៉ុនភពផែនដីសព្វថ្ងៃនេះ ដែលធ្វើដំណើរតាមគន្លងវិលជុំវិញផ្កាយមួយដែលស្ថិតនៅក្បែរភពទាំងនេះ ហើយអ្វីដែលសំខាន់នោះគឺថា ភពថ្មីទាំងនេះគឺអាចមានជីវិតរស់នៅបាន ។

ចង្កោមភពទាំងនេះស្ថិតនៅមហាសែនឆ្ងាយពីគ្នា ហើយភពទាំងនេះបានធ្វើដំណើរជុំវិញផ្កាយដែលគេហៅថាផ្កាយ Trappist 1 ដែលស្ទើរមានទំហំប៉ុន ផ្កាយព្រហស្បតិ៍ ហើយភពចំនួន ៣ ក្នុងចំណោមភពថ្មីទាំងនេះ គឺមានកន្លែងប្រភពទឹក និងមានជីវិតរស់នៅបាន ។

ក្រុមអ្នកវិទ្យាសាស្ត្រនិយាយថា ពួកគេត្រូវធ្វើការសិក្សាពីបរិយាកាសនៅលើភពនេះថែមទៀតមុនពេលកំណត់ថា តើភពទាំងនេះអាចទទ្រង់ជីវិតមនុស្សសត្វបានមែនឬក៏យ៉ាងណា ៕

 

 

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង