អាម៉េរិក៖ ​អ្នកតវ៉ាប្រឆាំងប្រព័ន្ធបង្ហូរប្រេង​ចាកចេញពីជំរំហើយ​

អាម៉េរិក ៖ អ្នកតវ៉ាភាគច្រើនដែលប្រឆាំងនឹងប្រព័ន្ធបង្ហូរប្រេងនៅតំបន់ដាកូតា បានបោះបង់ជំរំតវ៉ារបស់ខ្លួនកាលពីថ្ងៃម្សិលមិញនេះ នៅមុនពេលឱសានវាទដែលអាជ្ញាធរបានកំណត់ឲ្យចាកចេញពីតំបន់នេះ បើដូច្នេះទេអាជ្ញាធរនឹងចាប់ខ្លួនអ្នកដែលប្រឆាំងនឹងបទបញ្ជាអនុវត្តចុងក្រោយនេះ ។

ក្រុមបាតុករបានបង្កើតជំរំទាំងនេះរយៈពេលជាច្រើនខែមកហើយក្នុងបំណងព្យាយាមរារាំងការសាងសង់ប្រព័ន្ធបង្ហូរប្រេង ហើយនៅពេលក្រុមបាតុករចាកចេញ ពួកគេបានដុតជំរំមួយចំនួនដើម្បីធ្វើពិធីចាកចេញពីកន្លែងតវ៉ានេះ ។

អាជ្ញាធរបាននិយាយថា មនុស្សចំនួន ៩ នាក់ត្រូវបានចាប់ខ្លួនដែលមិនព្រមធ្វើតាមបទបញ្ជាឲ្យចាកចេញពីកន្លែងតវ៉ានេះ ៕

 

 

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង