ឈីលី ៖ ភ្លើងឆេះព្រៃ​ ជម្លៀស​មនុស្ស៣ពាន់នាក់

ឈីលី ៖ មន្ត្រីអាជ្ញាធរបានបញ្ជាក់ពីថ្ងៃពុធថា ភ្លើងឆេះព្រៃបានបន្តឆេះរាលដាលបន្ថែមទៀតនៅលើផ្ទៃដីទំហំ ៣.៥០០ ហិកតានៅភាគកណ្ដាលប្រទេសឈីលីធ្វើឲ្យមនុស្សយ៉ាងហោចណាស់ ៣ ពាន់នាក់ត្រូវជម្លៀសចេញពីលំនៅស្ថានដោយសារតែគ្រោះថ្នាក់ដ៏អាក្រក់បំផុតមិនធ្លាប់ក្នុងប្រវត្តិសាស្ត្រនៃប្រទេសនេះ ។

អាជ្ញាធរមូលដ្ឋានបានប្រកាសដាក់ទីក្រុង Parral ក្នុងកម្រិតមួយត្រូវបុ្រងប្រយ័ត្នបំផុត ហើយប្រជាពលរដ្ឋជាច្រើនគ្រួសារត្រូវបានជម្លៀសចេញពីផ្នែកមួយចំនួននៅក្នុងទីក្រុងនេះជាវិធានការមួយដើម្បីទប់ស្កាត់ជាមុននូវគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុបណ្ដាលមកពីភ្លើងឆេះព្រៃនេះ ។

រដ្ឋមន្ត្រីហិរញ្ញវត្ថុបានឲ្យដឹងថា រហូតមកដល់ពេលនេះភ្លើងឆេះព្រៃនេះបានសម្លាប់មនុស្ស ១១ នាក់ និងបំផ្លាញផ្ទះសំបែងជិត ១.៥០០ កន្លែងដែលសរុបជាទឹកប្រាក់ ៣៣៣ លានដុល្លារអាមេរិក ៕

 

 

 

អត្ថបទដែលជាប់ទាក់ទង