អង្គការលើកលែងទោស ៖ តួកគីរំលោភសិទ្ធិមនុស្សខ្លាំងបំផុត

អង់ការ៉ា ៖ តួកគីគឺជាប្រទេសមួយស្ថិតនៅក្នុងចំណោមប្រទេសមួយចំនួនទៀតក្នុងពិភពលោកដែលអង្គការលើកលែងទោសអន្តរជាតិបានសរសេរដាក់ឈ្មោះនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់អង្គការនេះស្ដីពីការបំពានសិទ្ធិមនុស្សនៅជុំវិញពិភពលោក ។

អង្គការនេះបាននិយាយថា អ្នកនយោបាយ និងមេដឹកនាំមួយចំនួនក្នុងពិភពលោកដូចជាមេដឹកនាំនៅសហរដ្ឋអាម៉េរិក ប្រទេសតួកគី ប្រទេសហុងគ្រី និងប្រទេសហ្វីលីពីនជាដើមបានបង្កើតពាក្យសម្ដីឬយុទ្ធនាការបំពុលបរិយាកាសដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិមនុស្សមូលដ្ឋាន ។

នៅក្នុងសន្និសីទព័ត៌មានក្នុងទីក្រុងអ៊ីស្តាន់ប៊ូលប្រទេសតួកគី តំណាងរបស់អង្គការនេះបាននិយាយពីរបាយការណ៍កម្រាស់ ៤០៨ ទំព័រចេញផ្សាយពីថ្ងៃម្សិលមិញនេះថា កាលពីឆ្នាំ ២០១៦ ប្រទេសតួកគីបានប្រព្រឹត្តទង្វើអាក្រក់បំផុតមួយចំនួនដែលអាចប៉ះពាល់ដល់សិទ្ធិមនុស្ស ៕

 

 

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com