​បំផ្ទុះគ្រាប់បែកសម្លាប់១០នាក់​នៅ​អ៊ីរ៉ាក់

អ៊ីរ៉ាក់ ៖ មន្ត្រីប៉ូលិសបាននិយាយថា មនុស្សយ៉ាងតិចណាស់ ១០ នាក់ត្រូវបានសម្លាប់ និង ១២ នាក់ផ្សេងទៀតបានរងរបួសនៅថ្ងៃពុធនេះ ក្នុងការវាយប្រហារដោយការបំផ្ទុះរថយន្តគ្រាប់បែកមួយគ្រឿងនៅលើផ្លូវដ៏មមាញឹកមួយកន្លែងក្នុងរដ្ឋធានីបាដាដ ។

មន្ត្រីប៉ូលិសឲ្យដឹងថា ចំនួនអ្នកបាត់បង់ជីវិតអាចនឹងកើនឡើងថែមទៀតដោយសារតែរថយន្តសង្គ្រោះបន្ទាន់, រថយន្តប៉ូលិស និងរថយន្តរបស់ប្រជាពលរដ្ឋស៊ីវិលបានដឹកជនងរងគ្រោះជាច្រើននាក់ទៅកាន់មន្ទីរពេទ្យ និងមជ្ឈមណ្ឌលសុខភាពនានានៅក្នុងរដ្ឋធានីបាដាដ ។

មិនទាន់មានក្រុមណាមួយចេញមកទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ ប៉ុន្តែក្រុមរដ្ឋ ISIS ត្រូវបានគេមើលឃើញថាតែងតែបានដាក់គោលដៅវាយប្រហារបែបនេះ  ៕

 

 

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com