យុវវ័យម្នាក់ ត្រូវអគ្គីភ័យឆេះស្លាប់ក្នុងភ្លើង ជាមួយនឹងផ្ទះអស់មួយខ្នង

ព្រះសីហនុ ៖ មកទល់នឹងពេលនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវអំពីមូលហេតុនៃអគ្គីសភ័យឆបចេះផ្ទះមួយខ្នង និងស្លាប់មនុស្សម្នាក់ ហើយក៏បាននាំខ្លួន មនុស្ស៦នាក់ ដែលផឹកស៊ីជាមួយគ្នា មកសាកសួរជុំវិញបញ្ហា ដែលនាំឲ្យមានកើតអគ្គីភ័យ។

 

 

តាមសេចក្តីរាយការណ៍ពីអធិការដ្ឋាននគរបាលស្រុកព្រៃនប់បានឲ្យដឹងថា នៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ម៉ោងជាង១០យប់ មានអគ្គីភ័យមួយកើតឡើង បណ្ដាលអោយមនុស្សម្នាក់ឆេះស្លាប់ក្នុងភ្លើង ជាមួយនឹងផ្ទះ១ខ្នង ឆេះអស់គ្មានសល់ ស្ថិតនៅសេអ៊ីសែងC១៥ ក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ជនរងគ្រោះ ឈ្មោះ ម៉េង តុង ភេទប្រុស អាយុ ១៥ឆ្នាំ។

 

 

សូមរំលឹកថា មុនកើតហេតុ ឪពុកជនរងគ្រោះឈ្មោះមុំ ហេង ដែលចាំផ្ទះឲ្យ ប៊ុត ប៊ុនធឿន និងមិត្តភក្រ័ មានគ្នា៧នាក់ កំពុងផឹកស៊ី និងចាក់ធុងបាសរាំលេង។ ចប់ការផឹកស៊ី  ឪពុកជនរងគ្រោះ និង អ្នកទាំងអស់ បានទៅមើលទូរទស្សន៍ បុកប៊ីយ៉ា នៅផ្ទះម្ដាយ របស់ ប៊ុត ប៊ុនធឿន ដោយទុកឲ្យកូនដេកនៅផ្ទះម្នាក់ឯង ក្រោយមកក៏មានអគ្គីភ័យកើតឡើង ឆេះក្មេងប្រុសនោះស្លាប់ក្នុងផ្ទះតែម្តង៕

 

photo_2017-02-22_12-29-28 photo_2017-02-22_12-29-36 photo_2017-02-22_12-29-40 photo_2017-02-22_12-29-43 photo_2017-02-22_12-29-48

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង