​ចៅក្រម​ កោ​ វណ្ឌី​ ចេញដីកាបង្គាប់​ឲ្យ​ចាប់​ខ្លួន​ ថាវ​ ថាវី​ ដាក់​ពន្ធនាគារ​២០ឆ្នាំ

ភ្នំពេញ ៖ លោក កោ វណ្ឌី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ចោទឈ្មោះ ចាន់ សុភ័ក្ត្រ និង ឈ្មោះ យ៉ាំង លាង ដាក់ពន្ធនាគារក្នុងម្នាក់ៗ២០ឆ្នាំ និងពិន័យជាប្រាក់ចំនួន៤០លានរៀល ។

 

 

លោកចៅក្រម កោ វណ្ឌី ក៏បានផ្តន្ទាទោសឈ្មោះ ថាវ ថាវី ដាក់ពន្ធនាគារ២០ឆ្នាំ និងពិន័យជាប្រាក់៤០លានរៀល ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាងកន្លះគីឡូក្រាមហើយបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ថាវ ថាវី យកមកអនុវត្តទោសតាមច្បាប់។

 

 

សូមបញ្ជាក់ថា ឈ្មោះ ថាវ ថាវី ដែលគេដឹងថា ជាមេខ្លោងគ្រឿងញៀន នៅម្តុំត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញនោះ ធ្លាប់ត្រូវបានលោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ បញ្ជាឲ្យដោះលែង រួចត្រូវបានចាប់មកវិញ តែក្រោយមកទៀត ត្រូវតុលាការផ្តន្ទាទោសតម្រឹមដោះលែងវិញដដែល ។

 

photo_2017-02-22_10-50-05

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com