​ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងទទួលពលរដ្ឋខ្មែរពីរនាក់ពីអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងប៉ាកសេ

ស្ទឹងត្រែង៖នារីខ្មែរពីត្រូវបានបញ្ជូនមកកម្ពុជាវិញក្រោយទាហ៊ានឡាវចាប់ខ្លួននិងដាក់ពន្ធនាគារជាង១ខែដោយសារឆ្លងដែនខុសច្បាប់។

តាមការអោយដឹងពីស្នងការដ្ឋាននគរបាលខេត្តថានារីខ្មែរពីរនាក់ខាងលើនោះត្រូវទាហ៊ានឡាវចាប់ខ្លួនក្នុងករណីផ្សេងគ្នាហើយត្រូវចាប់ខ្លួនគ្រាជិះម៉ូតូផ្ទាល់ខ្លួនទៅដល់ប៉ុស្តិ៍តម្រួតឡាវក្រុងប៉ាកសេបន្ទាបមកទើបបញ្ជូនទៅដាក់ពន្ធនាគារបឹងយ៉ក្រុងប៉ាកសេក្រោយឃាត់សួរនាំគ្មានលិខិតស្នាមឆ្លងដែន។ក្នុងនោះនារីឈ្មោះហេង សុគន្ធា អាយុ៣៦ឆ្នាំរស់នៅភូមិ១ឃុំព្រែកខ្សាច់ស្រុកពាមរ៍ខេត្តព្រៃវែងនិងនារីម្នាក់ទៀតមានសតិមិនគ្រប់គ្រាន់ក្រោយសើុបអង្កេតដឹងថារស់នៅស្រុកស្នួលខេត្តក្រចេះនាងត្រូវតម្រួតឡាវចាប់ខ្លួនគ្រាដើរវង្វេងចូលដល់ប្រទេសឡាវ។

ក្រោយទទួលតំណឹងពលរដ្ឋខ្មែរពីរនាក់ជាប់ឃុំលោក ប៊ុន ហេង កុងស៊ុល ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងប៉ាកសេសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានទៅទំនាក់ទំនងភាគីឡាវសុំទទួលមកវិញប្រគល់អោយមន្ទីរកិច្ចការនារីនាព្រឹកថ្ងៃទី២១កុម្ភៈ២០១៧បន្ទាប់មកមន្ទីរកិច្ចការនារីបានបន្តប្រគល់ទៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដើម្បីស្រាវជ្រាវរកទីលំនៅអោយក្រុមគ្រួសារមកទទួលត្រឡប់ទៅវិញ។

ជួបជាមួយនារីឈ្មោះហេង សុគន្ធា ហៅ វីន បានរៀបរាប់ថាខ្លួនបានជិះម៉ូតូផ្ទាល់ឆ្លងកាត់ខេត្តមួយចំនួនជួបបងប្អូនសាច់ញាតិទើបន្តជិះម៉ូតូឆ្លងចូលដីឡាវទៅលេងមិត្តភ័ក្កនៅក្រុងវៀងច័ន្ទលុះទៅដល់ក្រុងប៉ាកសេក៍ត្រូវតម្រួតឡាវឃាត់រកលិខិតឆ្លងដែនពុំមានទើបចាប់ខ្លួនតែម្តង។នារីដដែលបន្តថាខណៈតម្រួតឡាវចាប់ពួកគេបានដកហូតម៉ូតូឌ្រីមស៊េរីឆ្នាំ២០០៧មួយគ្រឿងលុះបញ្ជូនទៅពន្ធនាគារបឹងយ៉ក្រុងប៉ាកសេក្រុមអនុរក្សពន្ធនាគារដកហូតនាឡិការដៃមួយគ្រឿងនិងចញ្ចៀនពីរវង់។

ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងលោកម៉ៅ តារា ក្រោយទទួលនារីពលរដ្ឋខ្មែរពីរនាក់នោះមកដល់ស្នងការដ្ឋានលោកបានផ្គត់ផ្គងអាហានិងបញ្ជាអោយមន្ត្រីនៃការិយាល័យប្រឆាំងការជួញដូរមនុស្សស្រាវជ្រាវនិងទំនាក់ទំនងទៅគ្រួសារអោយមកទទួលត្រឡប់ទៅវិញ។

នារសៀលថ្ងៃទី២១កុម្ភៈដដែលនេះក្រុមគ្រួសារបានមកទទួលនារីខាងនោះចំណែកលោក ប៊ុន ហេង អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងប៉ាកសេក៍បានទំនាក់ទំនងបន្ថែមស្នើរសុំម៉ូតូរបស់នារី ហេង សុគន្ធានោះមកប្រគល់អោយវិញផងដែរ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង