ប្រទះឃើញសពអណ្តែតទឹក នៅមាត់ទន្លេមេគង្គក្រោម​​ សមត្ថកិច្ចមិនទាន់ដឹងមូលហេតុ

កណ្តាល៖សាកសពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋនៅតាមដងទន្លេភូមីក្តីកណ្តាលប្រទះឃើញនៅវេលាម៉ោង១៣ និង៣០នាទី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចមាត់ទន្លេមេគង្គក្រោម ផ្លូវមុខវត្តមាត់ក្រសះ ភូមិក្តីកណ្តាលឃុំ សារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។

 

 

សមត្ថកិច្ចបានឲ្យដឹងថាអ្នករងគ្រោះ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុ ប្រហែលសាមសិបឆ្នាំជាងកំពស់១,៦៧ សម្បុរ ខ្មៅស្រឯមសក់ស្លូត ស្លៀកខោខូវប៊យពណ៌ខៀវ ជើងខ្លី ក្រោមជង្គង់ ពាក់អាវយឺតព៌ណខៀវដៃខ្លី មានឆ្នូតក្រហមក្រោមឃ្លៀក ។

 

 

សមត្ថកិច្ចបានបន្តថាមុនពេលកើតហេតុប្រជាពលរដ្ឋនៅតាមមាត់ទន្លេ ភូមិក្តីកណ្តាលឃុំសារិកាកែវ បានប្រទះឃើញសាកសពអណ្តែតតាមទឹកពីលើចុះមកក្រោមគាត់បានអុំទូកចេញពីច្រាំង ទៅអូសមកចងទុកនៅមាត់ច្រាំង ហើយបានទូរសព្ទ័រាយការណ៏ជូនប៉ុស្តិ៍នគរបាល។ កម្លាំងនគរបាលប៉ុស្តិ៍សារិកាកែវនិងកម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យសាកសព។ យើងបានបង្កើតគណកម្មាធិការរួមមានលោកមេឃុំសារិកាកែវអ្នកគ្រូពេទ្យលោកមេភូមិក្តីកណ្តាលកម្លាំងជំនាញស្រុកនគរបាលប៉ុស្តិ៍ការពិនិត្យសាកសព ដើម្បីរកហេតុផល តើជាករណីអ្វី៕

B BB BBB

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com