រថយន្តដឹកទំនិញធុនធំ ដឹកចូលក្រុង អត់ខ្វល់នឹងនរណាម្នាក់

បាត់ដំបង ៖ រថយន្តធុនធ្ងន់មួយចំនួន  នៅតែបន្តដឹកទំនិញចូលទៅក្នុងក្រុងដែលជាតំបន់ហាមឃាត់ គឺចូលជាអចិន្ត្រៃយ៍  វាហាក់ដូចជាគ្មានរំខានដល់សមត្ថកិច្ចណាម្នាក់ ខណៈដែលទំនិញទាំងនេះត្រូវបានម៉ូយកុម្មង់តាមតម្រូវការ  ដោយសារតែរថយន្តទាំងនេះ  ជារបស់មេឈ្មួញដ៏ស្តុកស្តម្ភ  និងដ៏មានឥទ្ធិពលម្នាក់ក្នុងក្រុងបាត់ដំបង ។

 
គួរបញ្ជាក់ដែរថា  កន្លងមកនៅក្នុងក្រុងបាត់ដំបង  គឺមានបំរាមហាមឃាត់  ដោយមិនអនុញ្ញាតអោយរថយន្ត ធុនធ្ងន់ណាមួយធ្វើការបើកបរចូលទៅក្នុងក្រុងបានឡើយលើកលែងតែរថយន្តដែលដឹកភ្ញៀវទេសចរណ៍តែប៉ុណ្ណោះ  ដែលមានការលើកលែងព្រោះការបណ្តោយអោយរថយន្តធុនធ្ងន់ទាំងនេះ  ចូលទៅក្នុងក្រុងវាអាចមានបញ្ហាច្រើនយ៉ាងដូចជា  ការកកស្ទះចរាចរណ៍ដោយសារតែផ្លូវមានលក្ខណៈតូចចង្អៀតអាចបង្កនូវគ្រោះថ្នាក់ចរាចរណ៍ណាមួយជាយថាហេតុ  ពិសេសការដឹកទំនិញសំពីងសំពោងនេះហើយដែលធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈផងដែរ ។

 
ប៉ុន្តែអ្វីដែលប្រជាពលរដ្ឋគិតថាវាជាច្បាប់  គឺក្រុមឈ្មួញធំៗគេមិនដែលគិតបែបនេះនោះឡើយ  ទំនងជាគេគិតថា  គ្មានអ្វីសំខាន់ជាងលុយទេមើលទៅ  បានជាមួយថ្ងៃៗគេសង្គេតឃើញថា  មានរថយន្តធុនធ្ងន់ដែលដឹកទំនិញសំពីងសំពោងជាច្រើនគ្រឿង  បានដឹកចូលទៅក្នុងតំបន់ហាមឃាត់នេះ  ដោយគ្មានការរំខានដល់នរណាម្នាក់សោះឡើយ ។

 

ម៉្យាងវិញទៀតគឺមានម្តងម្កាល់ដែរ  នៅពេលណាដែលលោកអភិបាលក្រុង បានប្រទះឃើញរថយន្តប្រភេទនេះបើកចូលភ្លាម  លោកតែងតែធ្វើការបញ្ជាទៅសមត្ថកិច្ចអោយតាមប្រមាញ់រថយន្តទាំងនោះដើម្បីយកមកអប់រំណែនាំ  ដើម្បីអោយបញ្ឈប់នូវសកម្មភាពនេះ  ប៉ុន្តែក្រោយពីនោះមកអ្វីដែលវាធ្លាប់កើតឡើងហើយ  គឺវានៅតែកើតឡើងដដែល  គ្មានអ្វីត្រូវផ្លាស់ប្តូរឡើយ ។

 

រាល់បញ្ហានេះក៏មានប្រភពជាច្រើនបានធ្វើការរិះគន់យ៉ាងចាស់ដៃដែរ  ទៅលើអង្គភាពជំនាញ  និងពាក់ព័ន្ធ  គឺធ្វើយ៉ាងណាអោយអស់លោកដែលជាមេឈ្មួញធំៗទាំងនេះចេះចូលរួមគោរពច្បាប់ទាំងអស់គ្នា  ដើម្បីអោយក្រុងបាត់ដំបងមានសណ្តាប់ធ្នាប់ល្អស្របពេលដែលលោក ច័ន្ទ សុផល  អភិបាល នៃគណៈអភិបាលខេត្ត  កំពុងធ្វើការស្តារនិងអភិវឌ្ឍន៍ខេត្ត  អោយក្លាយទៅជាទីក្រុងស្អាត ផងដែរ ៕

AAAAAAAA

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com