កម្លាំងនគរបាស្រុកសម្រោងទង បង្ក្រាបមុខសញ្ញាគ្រឿងញៀនពីរនាក់

កំពង់ស្ពឺ៖មុខសញ្ញាជួញដូរគ្រឿងញៀន ពីរនាក់ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើការឃាត់ខ្លួននៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង១១និង៣០នាទី នៅចំណុចភូមិស្រែត្រោក ឃុំសែនដី ។

 

 

លោកវរសេនីយ៍ទោ ឃុត សុផល អធិការនគរបាលស្រុកសម្រោងទងបានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ ញឹម ពុធ ភេទ ប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិប៉ាងណា ឃុំជង្រុក ស្រុកគងពិសី និងទី២-ឈ្មោះ ឡុង កែវ ភេទ ប្រុស អាយុ ២៥ឆ្នាំ នៅភូមិអូរត្រែង ឃុំជង្រុក ស្រុកគងពិសី។

 

 

វត្ថុតាងដកហូតបានគ្រឿងញៀនប្រភេទម៉ាទឹកកក ប្រាំពីរកញ្ចប់តូច ម៉ូតូ មួយគ្រឿងនិងទូរស័ព្ទដៃ មួយគ្រឿង។

 

 

បច្ចុប្បន្នជនសង្ស័យរួមនិងភស្តុតាងឃុំខ្លួនបណ្តោះអាសន្ននៅអធិការស្រុក ករសាងឯកសារដើម្បីចាត់ការតាមនីតិវិធី ៕
AAAA AAAAA

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com