សង្វៀនជល់មាន់ និងអាប៉ោងលោក សូ ឆង បើកលេងគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាប

កំពង់ឆ្នាំង ៖ ប្រភពព័ត៌មានមួយបានឲ្យដឹងថា សង្វៀនជន់មាន់របស់លោក សូ ឆងទទួលក្រុមអ្នកញៀនល្បែងជល់មាន់មកគ្រប់ខេត្ត និងភ្នាល់លុយក្នុង ១គូរៗចាញ់ឈ្នះរាប់ពាន់ដុល្លា ។ ប្រភពដដែលថា សង្វៀនជល់មាន់ត្រង់ចំណុចដើមឈើទាល ,ទួលឥន្ទ្រី និងរណ្តៅដី ហើយម្ចាស់សង្វៀន ហ៊ានបើកលេងល្បែងស៊ីបក្សីកីឡា អាប៉ោងយ៉ាងគគ្រឹគគ្រេងគ្មានខ្លាចញញើតច្បាប់នោះមានឈ្មោះ សូ ឆង ជាមន្ត្រីយោធាពាក់សក្តិ៤កន្លះ មានតួនាទីជាមេបញ្ជាការរងផ្នែកគីមីសាស្ត្រ។ កន្លែងខាងលើនេះក៏មានលក់ដូរគ្រឿងហូបចុកគ្រប់គ្រាន់ដល់អ្នកលេងមិនឲ្យលំបាកឡើយ ហើយអ្នកលក់ដូរមានបាយ នំបញ្ចុក ទឹកសុទ្ធ កាហ្វេត្រូវបង់លុយប្រចាំខែឲ្យ សូ ឆង ។

 

 

 

សម្រាប់សមត្ថកិច្ចគ្រប់ផ្នែករួមទាំងប៉ុស្តិរដ្ឋបាល អធិការស្រុក និងអាវុធហត្ថលោក សូ ឆង អ្នក ចាត់ចែងមិនដែលរំលងឡើយទើបគាត់បានសុខស្រួលបែបនេះ ។ ប្រភពពីអ្នកជល់មាននិយាយថា ម្ចាស់សង្វៀនជល់ជាមន្ត្រីយោធាបានអួតក្អេងក្អាងប្រាប់អ្នកមកជល់មាន់កន្លែងរបស់គាត់កុំឲ្យមានការព្រួយបារម្មណ៍ពីសុវត្ថិភាពអីព្រោះគាត់សុំថ្នាក់លើអស់ហើយទាំងប៉ូលិស ប៉េអឹម ព្រះរាជអាជ្ញារហូតចៅហ្វាយខេត្តឯណោះ។

 

 

លោក ឡុច វណ្ណារ៉ា ស្នងការនគរបាល ខេត្តកំពង់ឆ្នាំង បានប្រាប់នៅព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា ករណីលោក សូ ឆង បើកសង្វៀនជន់មាន់ហេតុអ្វីមិនបង្ក្រាបនោះលោកឆ្លើយមិនទាន់ដឹងដែរ និងមិនទាន់ទទួលព័ត៌មានដែរ ។ លោកបន្តថា ករណីល្បែងស៊ីសងទើបតែប្រជុំដាក់ផែនការទៅអធិការ និងប៉ុស្តិទៅឃ្លាំមើលរាល់ថ្ងៃ និងបានហាមដាច់ខាត់កុំឲ្យមានល្បែងស៊ីសងក្នុងទឹកដីខ្លួននិមួយៗមិនឲ្យមានល្បែងស៊ីសងឲ្យសោះប្រសិនបើមានត្រូវទទួលខុសត្រូវខ្លួនឯង។

 

 

តាមបង្ហើបប្រាប់ឲ្យដឹងពីមន្ត្រីនគរបាលជាន់ខ្ពស់នៃស្នងការនគរបាល ខេត្តកំពង់ឆ្នាំងប្រាប់ថា ករណីពាក់ព័ន្ធសង្វៀនជល់មាន់របស់លោក សូ ឆង ត្រូវបានគេដាក់បណ្តឹងទៅដល់អគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃអស់ហើយមានទាំងឈ្មោះអ្នកពាក់ព័ន្ធក្នុងការយកលុយចំនួនលុយត្រូវបង់ព្រមទាំងឈ្មោះម្ចាស់សង្វៀន និងមេការមើលខុសត្រូវក្នុងវង់ល្បែងនេះដើម្បីសុំអត្តរាគមន៍និងវិធានការតាមផ្លូវច្បាប់៕

 

photo_2017-02-21_16-04-24 photo_2017-02-21_16-04-34 photo_2017-02-21_16-04-39 photo_2017-02-21_16-04-43

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com