សមត្ថកិច្ចចាប់បានមុខសញ្ញាជួញដូរចាត់ចែងឱ្យប្រើប្រាសសារធាតុញៀនខុសច្បាប់ម្នាក់

ពោធិ៍សាត់៖សមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញសហការចុះបង្ក្រាបករណីចាត់ចែងឱ្យប្រើប្រាស់សារធាតុញៀនខុសច្បាប់នៅចំណុចសាងម៉ាងផ្លូវបំបែងទៅឃុំសំរោងស្ថិតក្នុងភូមិសំរោង ឃុំសំរោង ស្រុកភ្នំក្រវាញ ករណីនេះធ្វើឡើងនៅវេលាម៉ោង៨និង៤៣នាទីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ចាប់បានមុខសញ្ញាចែកចាយម្នាក់និងវត្ថុតាងមានថ្នាំញៀន៨កញ្ចប់ធំនិងថង់ច្រកថ្នាំញៀន១៣ថង់ ។

 

 

 

លោកវង សាវ៉េត អធិការនគរបាលស្រុកភ្នំក្រវាញបានប្រាប់ឱ្យដឹងថា ការចាប់ខ្លួនមុខសញ្ញាចាត់ចែងឱ្យប្រើប្រាស់សារធាតុញៀនខុសច្បាប់ឈ្មោះពិន តាំងរី ភេទប្រុសអាយុ១៩ឆ្នាំរស់នៅភូមិព្រៃស្មាច់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់គឺធ្វើឡើងតាមការផ្តល់ពត៎មានពីប្រជាពលរដ្ឋម្នាក់ដោយមិនបញ្ចេញឈ្មោះបានប្រាប់សមត្ថកិច្ចមុខសញ្ញានេះជាអ្នកលក់ថ្នាំញៀននៅចំណុចខាងលើ ក្រោយពីទទួលបានព័ត៌មានភ្លាមៗនោះលោកវង សាវេត បានចាត់តាំងកម្លាំងក្រោមឱវាទសហការជាមួយកម្លាំងប្រជាការពារមូលដ្ឋានធ្វើការឡោមពាត់ចាប់មុខសញ្ញាខាងលើនិង២បក្ខពួកគេ២នាក់ទៀតបានរត់គេខ្លួន ។ លោកវង សាវេតបានបន្តថា ក្រោយពេលសមត្ថកិច្ចចាប់ខ្លួនមុខសញ្ញាឈ្មោះពិន តាំងរី បានសមត្ថកិច្ចរកឃើញថ្នាំញៀន៨កញ្ចប់ធំនិងថង់ច្រកថ្នាំញៀនសម្រាប់ចែកចាយចំនួន១៣ថង់។

 

 

 

ជនសង្ស័យនិងវត្ថុតាងត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តពោធិ៍សាត់ចាត់ការបន្ត៕

AAA

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com