សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធគ្រឿងញៀន

កណ្តាល៖ជនសង្ស័យជួញដូរគ្រឿងញៀនពីរនាក់ត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួននៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង១០នាទី នៅចំណុចផ្លូវលំភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញឮ ខេត្តកណ្តាល។

 

 

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ យន សុវត្តិ ហៅសម្បត្តិ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ទី២-ឈ្មោះ សុខ ម៉េង ស៊្រុន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកាត់ដេរ  មានទីលំនៅភូមិកំពង់ចុះវារ ឃុំវិហារលួង ស្រុកពញាឮ។

 

 

វត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌សថ្លា មេតំហ្វេតាមីន ម៉ាទឹកកក ICE សង្ស័យជាសារធាតុញៀន ចំនួន មួយកញ្ចប់តូច ទូរសព្ទ័មួយគ្រឿងម៉ាកNOKIA អិនចុចពិល។

 

 

 

សមត្ថកិច្ចបានបន្តថានៅមុនពេលកើតហេតុកម្លាំងជំនាញស្រុក បានទទួលព័ត៌មាន ពីប្រជាពលរដ្ឋថាជនសង្ស័យជាមុខសញ្ញាខាងលើកំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀននៅចំណុចខាងលើបន្ទាប់មកកម្លាំងជំនាញយុត្តិធម៌ និងប៉ុស្តិ៍ធ្វើការឃាត់ខ្លួននិងឆែកឆេរនៅនិងខ្លួនជនសង្ស័យ បានវត្ថុតាងដូចខាងលើបញ្ជូនមកអធិការរដ្ឋាននគរបាលស្រុកពញាឮដើម្បីសួរនាំ និងបន្តចាត់ការតាមនិតិវិធី ៕

AA

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com