ជីកស្រះក្រោយផ្ទះប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ២គ្រាប់នៅស្រុកមោងឫស្សី

បាត់ដំបង៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង ៨និង១0នាទី នៅឃុំរបស់មង្គល ស្រុកមោងឬស្សី ប្រជាពលរដ្ឋបានទៅកាប់ព្រៃស្រែនៅភូមិប្រទះឃើញអាវុធធុន CkC ១ដើម និងជីកស្រះក្រោយផ្ទះប្រទះឃើញគ្រាប់មិនទាន់ផ្ទុះចំនួន ពីរគ្រាប់ គឺគ្រាប់ ៨០មីលីម៉ែត្រ ចំនួនមួយ និងគ្រាប់បែកដៃក្រឡាទៀបចំនួន មួយគ្រាប់ខូចគុណភាពយកមកប្រគល់អោយនគរបាលស្រុករក្សាទុកដើម្បីប្រគល់អោយស៊ីម៉ាក់។

 

 

 

ឆ្លៀតក្នុងឱកាសនោះ លោកវរសេនីយ៍ទោ គិត ហៀង អធិការនគរបាលស្រុកមោងឫស្សី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខាងលើដែលបានរាយការណ៍ជូនសមត្ថកិច្ចទាន់ពេលវេលា និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ទាំងឡាយណាដែលបន្សល់ពីសម័យសង្គ្រាមក្តី ឬយុទ្ធភ័ណ្ឌទាំងឡាយណា ដែលបានមកពីគ្រប់មជ្ឈដ្ឋានត្រូវរាយការណ៍ជាបន្ទាន់ ប្រសិនជាឃើញអាវុធ ឬគ្រាប់មិនទាន់ផ្ទុះទៅដល់កម្លាំងមានសមត្ថកិច្ច ឫអង្គភាពស៊ីម៉ាកដើម្បីយកទៅកំទេចចោល ជៀសវាងកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌទាំងនោះជាយថាហេតុ៕

A

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com