ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​២​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូ​គ្រឿង​ថ្នាំញៀន​

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌសហការជាមួយនគរបាលប៉ុស្តិ៍ស្វាយប៉ាកបានធ្វើការឆ្មក់ចូលបង្ក្រាបទីតាំងជួញដូរនិងចែកចាយគ្រឿងញៀន ជាបន្តបន្ទាប់ចំនួន០២ទីតាំងក្បែរគ្នានិងបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០២ នាក់ដកហូតថ្នាំញៀនចំនួន២៤កញ្ចប់តូចធំយ៉ាម៉ា២គ្រាប់កន្លះនិងឧបករណ៍ប្រើប្រាស់មួយចំនួនកាលពីវេលាម៉ោង៥និង៤១៥នាទីល្ងាចថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ២៩៧ ផ្លូវបេតុងក្រុមទី៥ភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ។

 

 

សមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យប្រុសស្រីទាំង០២នាក់ទី១-ឈ្មោះជា គា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបជាង សំណង់ស្នាក់ក្រុមទី៧ភូមឡកំឡ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ទី២-គង់សាមឌី ភេទស្រី អាយុ៣២ឆ្នាំ មុខបោកខោអាវស្នាក់នៅផ្ទះជួលបុរី១០០ខ្នងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

 

 
សមត្ថកិច្ចបានបន្តទៀតថានៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឆ្មក់ ចូលបង្ក្រាបទីតាំងជួញដូរនិងចែកចាយគ្រឿងញៀនជាបន្តបន្ទាប់ ចំនួន០២ទីតាំងនៅផ្ទះក្បែរគ្នាកើតហេតុខាង លើនិងឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន០២នាក់ដកហូតថ្នាំញៀន២៤កញ្ចប់តូច១៤ធំ១០កញ្ចប់ថ្នាំយ៉ាម៉ាចំនួន០២គ្រាប់កន្លះនិងឧបករណ៍ប្រើប្រាស់មួយចំនួនហើយសមត្ថកិច្ចយើងបាននាំខ្លួនទៅកាន់អធិការដ្ឋាន ដើម្បីធ្វើការសាកសួរ។

 

 

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង០២នាក់ខាងលើរួមនឹងវត្ថុតាងត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមផ្លូវច្បាប់ ៕

DDDDDD

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com