គ្រោះថ្នាក់​ចរាចរ​ណ៍ហើយ​មិនបាន ដាក់​សញ្ញា​សំគាល់​បណ្តាល​ឲ្យ​រថយន្ត​មួយគ្រឿង​ទៀត​បុក​របួសធ្ងន់ បីនាក់

ឧត្តរមានជ័យ៖មនុស្សបីនាក់បានរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បង្ករដោយខ្លួនឯងនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង២៤និង១០នាទី ។
មន្ត្រីចរាចរណ៍ខេត្តឧត្តរមានជ័យបានឲ្យដឹងថាអ្នកបើកបរដោយឈ្មោះ ណាក ហាក់កន ភេទប្រុស អាយុ ២៤ ឆ្នាំ នៅភូមិ សង្គាក់ ឃុំ ស្រុក សង្គាក់ខេត្ត សុរិន មានទឹសដៅពីលិចមក កើតតាមផ្លូវជាតិលេខ៥៦ ស្ថិតក្នុងភូមិ អូព្រាល ឃុំ បុស្បូវ ស្រុក សំរោង ខេត្ត ឧត្តរមានជ័យ បើករថយន្ត ថៃ សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ 82 3109 សុរិន។

 
ក្រោយពេលបង្កហេតុរួចអ្នកបើកបរមិនបានដាក់សញ្ញាជូនដំណឹងដូចជា មែកឈើ សញ្ញាត្រីកោណ ដើម្បីឲ្យអ្នក បើកបរផ្សេងៗបានដឹងជាមុនក៏បណ្តាលឲ្យរថយន្តមួយគ្រឿងទៀតបើកមកបុកតែម្តងហើយរងគ្រោះមនុស្សចំនួន ៣នាក់ រងរបួសធ្ងន់ ៕

D DD DDD DDDD

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង