សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ប្រាំមួយ​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន​

ប៉ៃលិន៖ជនសង្ស័យប្រុសស្រីចំនួន៦នាក់ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើការឃាត់ខ្លួន
កាលពីវេលាម៉ោង ២៣និង៥០នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចខាងក្រោយការ៉ាស់សាំង LSC ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

 
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យមានទី១- វណ្ណា តុលា ភេទប្រុស អាយុ ២១ឆ្នាំ ទី២- បាន សុភ័ក្រ ភេទប្រុស អាយុ ២១ឆ្នាំ ទី៣- កន ភារម្យ ភេទប្រុស អាយុ ២១ឆ្នាំ ទី៤- ញ៉ែម ពិសី ភេទស្រី អាយុ ១៧ឆ្នាំ ទី៥- ឡុង សុខភី ភេទប្រុស អាយុ ២២ឆ្នាំ និងទី៦- ហែម មករា ភេទប្រុស អាយុ ២១ឆ្នាំ។

 
វត្ថុតាងថ្នាំញៀន ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន ១០កញ្ចប់តូច។ បច្ចុប្បន្នជនសង្ស័យរួមនិងភស្តុតាងត្រូវបានសមត្ថកិច្ចជំនាញ កំពុងចាត់ការតាមនិតិវិធីច្បាប់ ៕
CCC

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com