សម​ត្ថិ​កិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី អា​រក កាត់​ប្រដាប់ភេទ​បណ្តាល​ឲ្យ​ស្លាប់ រួច​រត់គេច​ទៅ​ប្រទេស​ថៃ​

ពោធិសាត់៖ ជនសង្ស័យឈ្មោះ ត្រឹង បូរី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិទួលសំរោង ឃុំស្វាយដូនកែវ ស្រុកបានកាន ខេត្តពោធិ៍សាត់ ត្រូវបានសមត្ថកិច្ចនគរបាលចាប់ឃាត់ខ្លួននៅ វេលាម៉ោង១៤ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិឃុំខាងលើ ពីបទមនុស្សឃាត់គិតទុកជាមុនកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៥ នៅលើផ្ទះជនរងគ្រោះ។

តាមការស្រាវជ្រាវរបស់សមត្ថកិច្ចនគរបាលលោកវរសេនីយ៍ទោ មាស ម៉ុល ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា ជនសង្ស័យមាន ត្រឹង បូរី ពុំមានទីលំនៅពិតប្រាកដនោះទេ ក៏មកសុំជនរងគ្រោះឈ្មោះ ហាក់ ហ៊ន នៅជាមួយបានរយៈពេលជិត២ខែ ជនរងគ្រោះ និងជនសង្ស័យ បានផឹកស៊ីជាមួយគ្នា លុះស្រវឹងរៀងខ្លួន បានជេរគ្នាទៅវិញទៅមក។

ជនសង្ស័យ បានចាប់ផ្តើមផ្ទុះ កំហឹងឡើង ក៏យកកាំបិតចុងស្រួច ចាក់ទៅលើជនរងគ្រោះឈ្មោះ ហាក់ ហ៊ន ភេទប្រុស អាយុ ៧៤ឆ្នាំ រស់នៅភូមិ/ឃុំ ខាងលើ ត្រូវទ្រូងខាងឆ្វេង ពីរកាំបិត ពោះមួយកាំបិត អាក និងកាត់ប្រដាប់ភេទជនរង គ្រោះទើបបណ្តាលឲ្យស្លាប់នៅនឹងកន្លែង ក្រោយពីធ្វើសកម្មភាពរួចជន សង្ស័យបានរត់គេចខ្លួនបាត់ ស្រមោល។

ក្រោយពីសមត្ថកិច្ចធ្វើការចាប់ខ្លួន ជនសង្ស័យបានសារភាពថាខ្លួនគេបានផឹកស៊ីជាមួយជនរងគ្រោះ នៅលើផ្ទះ លុះស្រវឹង ជនរងគ្រោះបានជេរប្រមាថទៅលើខ្លួន ខណៈពេលនោះជនសង្ស័យក៏ទាញ កាំបិត ចាក់ទៅលើជនរងគ្រោះ បណ្តាលឲ្យស្លាប់ហើយក៏គេចខ្លួនទាំងយប់ ដើរសម្តៅមកផ្លូវជាតិលេខ ៥ អង្គុយសុំឡានជិៈបន្តដំណើរទៅធ្វើកម្មករកាប់អំពៅនៅព្រំដែនប្រទេសថៃ អស់រយៈពេលជាងមួយឆ្នាំ ទើបវិលត្រឡប់វិលចូលមូលដ្ឋានវិញ ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង។

លោក មាស ម៉ុល បន្តថា ការចាប់ខ្លួនជនសង្ស័យគឺសមត្ថកិច្ចធ្វើតាមដីការបស់ព្រះរាជអាជ្ញាសាលា ដំបូងខេត្តពោធិ៍សាត់ ហើយប្រើរយៈពេលជាយូរទើបស៊ើប អង្កេតស្រាវជ្រាវ ចាប់ជនសង្ស័យខាងលើ យកមកផ្ទន្ទាទោស រកយុត្តិធម៌ជូនជនរងគ្រោះ។
លោកបន្តទៀតថាទោះ ជាជនសង្ស័យធ្វើសកម្មភាពហើយរត់គេចខ្លួន យ៉ាងណាក្តី ក៏គេចមិនផុតពីសំ ណាញ់ច្បាប់ឡើយ ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីចាត់ការតាមច្បាប់ ៕
C CC

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង